ReadKhmer នារី​ៗ​ពិត​ជា​នៅ​មិន​សុខ​ទេ​ បើ​មើល​ជង្គង់​និង​កែង​ដៃ​ខ្លួន​ឯង​មាន​ស្នាម​ក្រិន​និ​ង​មាន​សភាព​ខ្មៅ​នោះ​ព្រោះ​ពេល​ស្លៀក​ពាក់​មើល​ទៅ​មិន​ស្អាត​។ សភាព​ក្រិន​និង​ឡើង​ខ្មៅ​ទាំង​នោះ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ច្រត់​ដៃ​ ឬ​លុត​ជង្គង់​ញឹក​ញាប់​ពេក​។ ហេតុ​នេះ​ ReadKhmer អាច​បំបាត់​ស្នាម​ក្រិន​ទាំង​នោះ​ដោយ​វិធី​ងាយ​ៗ​មួយ​ចំនួន​៖
jsd8zq0g

១. បញ្ឈប់​ការ​ច្រត់​កែង​ដៃ​ ឬ​លុត​ជង្គង់​៖ សម្រាប់​ ReadKhmer ដែល​ភាព​ក្រិន​នៅ​តំបន់​ទាំង​ពីរ​នេះ​មិន​ទាន់​ខ្លាំង​ទេ​នោះ​ ត្រឹម​តែ​បញ្ឈប់​ការ​ច្រត់​ ឬ​លុត​ទៅ​នឹង​កន្លែង​រឹង​ៗ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​វិល​ត្រលប់​មក​រក​ភាព​ទន់​និង​បំបាត់​ស្នាម​ក្រិន​ដែល​មាន​ពី​មុន​មក​នោះ​។
 អាន​អត្ថបទ​​៖ បំបាត់​បញ្ហា​ក្លិន​ក្លៀក​ដោយ​ផ្លែ​ឈើ​៣​យ៉ាង​

២. ក្រូច​ឆ្មា​៖
kv45vbco
លាប​ទឹក​ក្រូច​ឆ្មា​លើ​ក្បាល​ជង្គង់​ ឬ​កែង​ដៃ​ ព្រោះ​ជាតិ​ជូរ​របស់​ក្រូច​ឆ្មា​ជួយ​ទៅ​កាត់​ភាព​ខ្មៅ​​ និង​ក្រិន​ទាំង​នោះ​បាន​។ គួរ​លាប​វា​ហើយ​ទុក​ចោល​ប្រមាណ​១៥​ ទៅ ២០​នាទី​សឹម​លាង​ទឹក​ចេញ​។ អ្នក​អាច​ប្រើ​វិធី​នេះ​ ២​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​ឆាប់​ឃើញ​ប្រសិទ្ធភាព​។

៣. ប្រើ​ឡេ​៖
ឡេ​លាប​ស្បែក​ក៏​អាច​ជួយ​បំបាត់​ភាព​ក្រិន​នោះ​បាន​ដែរ​ ព្រោះ​វា​នឹង​ចូល​ទៅ​ជួយ​បង្កើន​សំណើម​ដល់​ស្បែក​។ ReadKhmer ​អាច​ប្រើ​ឡេ​មក​លាប​តំបន់​ដែល​មាន​ភាព​ក្រិន​បន្ទាប់​ពីប្រើ​ទឹក​ក្រូច​ឆ្មា​ ព្រោះ​ទឹក​ក្រូច​ឆ្មា​សម្រាប់​ប្រភេទ​ស្បែក​ ReadKhmer មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​។

៤. ម៉ាស្សា​៖
8354h02x
វិធី​ផ្សេង​ទៀត​នោះ​គឺ​ការ​ម៉ាស្សា​ថ្មម​ៗ​ដោយ​ប្រើ​ប្រេង​ដូង ដើម្បី​បណ្ដុះ​ស្បែក​ខ្ចី​ឡើង​វិញ​ និង​បញ្ឈប់​ការ​ក្រិន​នោះ​ទៀត​។ ReadKhmer អាច​ទៅ​កន្លែង​ម៉ាស្សា​ ឬ​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន​រយៈ​ពេល​ត្រឹម​២០​ ទៅ​៣០​នាទី​ក៏​មាន​ប្រសិទ្ធភាព​ដែរ​។

៥. ថ្នាំ​ដុស​ធ្មេញ​៖
​ដើម្បី​កុំ​ឲ្យ​ចំណាយ​ប្រាក់​ច្រើន​ ហើយ​ម្យ៉ាង​ទៀត ReadKhmer ក៏​ត្រូវដុស​ធ្មេញ​ជា​ប្រចាំ​ផង​នោះ​ រាល់​ពេល​ងូត​ទឹក​ ReadKhmer អាច​ប្រើ​ថ្នាំ​ដុស​ធ្មេញ​មក​លាប​ត្រង់​ជង្គង់​និង​កែង​ដៃ​ ហើយ​ទុក​ចោល​មួយ​សន្ទុះ​ទៅ​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដែរ​ណា​។

ត្រឹម​តែ​វិធី​សាស្ត្រ​ដែល​បាន​បង្ហាញ​ខាងលើ​ ធ្លាប់​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​មួយ​ចំនួន​រួច​ហើយ​ ប៉ុន្តែ​ចំពោះ​លទ្ធផល​យ៉ាង​ណា​ៗ​ ReadKhmer អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង​បាន​។
ប្រភពពីៈ NOB70