ជិះឡានចាស់ទៅមើលព្រំដី ខំប្រឹងជាន់ហ្គែរកុំឲ្យជាប់ផុង បែកផ្កាភ្លើងឆាបឆេះខ្ទេចខ្ទីរ
ខេត្តបន្ទាយមានជ័យ៖រថយន្តកាមរីស៊េរីឆ្នាំ១៩៩៣ពណ៌សមួយគ្រឿងត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុងខណៈដែលរថយន្តជាប់ផុងអ្នកបើកបរដំឡើងហ្គែរខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីស៊េរីឆ្នាំ១៩៩៣ ពណ៌ស មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង ខណៈដែលរថយន្តជាប់ផុង អ្នកបើកបរដំឡើងហ្គែរ ក៏ចេញផ្កាភ្លើងពីបំពង់ស៊ីម៉ាំង ក្លាយជាអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង២០ នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចខាងលិច ភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ ពេជ្រ សារុន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើករថយន្ត ម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៣ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-0924 មកមើលបង្គោល ព្រំដីវាស់រួចរាល់ ។ ពេលនោះរថយន្តបានបើកចូលដីជ្រាយ ទៅមុខហើយថយក្រោយ ដោយជាន់ហ្គែរខ្លាំងៗ ដើម្បីកុំរថយន្តជាប់ផុង ក៏មានផ្កាភ្លើងចេញពីបំពង់ស៊ីម៉ាំង បង្កជាអណ្តាតភ្លើង ឆាបឆេះរថយន្តតែម្តងទៅ៕
Source from: watphnom-news.com























Loading...




Post a Comment