Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ចង់​ចំណេញ​បែកគំនិត​ទៅ​ទិញ លុយ​ដុល្លារ​ក្លែងក្លាយ​មក​ចាយវាយ ត្រូវ​​ប៉ូ​លិស​​ឃាត់​ខ្លួន​

​ក្រុង​ប៉ោយប៉ែត៖ស​មត្ថ​កិច្ច​​ប៉ូ​លិសក្រុង​​ប៉ោយ​ប៉ែតបាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ២​​នាក់កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​​១៥ខែ​មក​រា

​ក្រុង​ប៉ោយប៉ែត ៖ ស​មត្ថ​កិច្ច​​ប៉ូ​លិស ក្រុង​​ប៉ោយ​ប៉ែត បាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ ២​​នាក់ កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​​១៥ ខែ​មក​រា ឆ្នាំ​​២០​១៤ នៅ​​ក្នុង​ភូមិ​​ក្បាល​ស្ពាន​​២ ស​ង្កាត់​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​ប៉ែត ខេត្ត​បន្ទា​យ​មាន​ជ័យ ពាក់​ព័ន្ធ​​ករ​ណី ចរា​ចរ​ណ៍ប្រាក់​ដុល្លារ​ក្លែងក្លាយ ដោយ​ទិញ​បន្ត​ពី​បុរស​ម្នាក់ នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ​ពេល​កំ​ពុង​ចាយ​វាយ​តែ​ម្តង​។​

​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ រកមុខ​សញ្ញា ក្រុម​ជនខិលខូច​លួច ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ និង​ឈានទៅដល់​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន ២​នាក់  ខណៈ​ដែល ពួកគេ កំពុង​ធ្វើ​សកម្មភាព ចាយលុយ​ដុល្លារ​ក្លែងក្លាយ នៅ​ចំណុច ភូមិសាស្ត្រ​ខាងលើ ។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង មាន​លុយ​ដុល្លារ​ក្លែងក្លាយ សរុប​ចំនួន ២០៣០០ ដុល្លារ ក្រដាសប្រាក់​១​ដុល្លារ ចំនួន ៦៦៤ សន្លឹក នៅសល់​ប៉ុន្មាន ជា​ក្រដាសប្រាក់ ១០០​ដុល្លារ​ក្លែងក្លាយ តែម្តង ។

​លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ២​នាក់​នេះ មានឈ្មោះ តាំង ធា​រិ​ទ្ឋ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ និង​ឈ្មោះ ងួន ងៅ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ទាំង ២​នាក់​រស់នៅ​ភូមិ​ភ្នំ​លាប ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ល្មើសច្បាប់  ដោយ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទាំងអស់នេះ គឺ​ពួកគេ​បាន​ទិញ​បន្ត​ពី បុរស​ម្នាក់ទៀត នៅក្នុង​ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ   ដោយ​ក្នុង​ក្រដាសប្រាក់ ១០០​ដុល្លារ​ក្លែងក្លាយ គឺ​គេ​យកតែ​ចំនួន ៣០​ដុល្លារ លុយ​សុ​ទ្ឋ​តែប៉ុណ្ណោះ ៕

Wat 1701 Wat 17011


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item