អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់អគ្គិសនីចាប់ពីថ្ងៃទី ១៦-១៩ ខែមករា នៅតាមតំបន់មួយចំនួន
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាដែលចុះហត្ថលេខាដោយលោកកែវរតនៈរាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខាដោយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បានឲ្យដឹងថាអគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ជាបណ្តោះអាសន្ន នៅតំបន់ភ្លើង មួយចំនួន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៦-១៩ខែមករា ឆ្នាំ២០១៤នេះ ដើម្បីអនុវត្តការងារ ជួលជុលថែទាំ និងផ្លាស់ប្តូរបរិក្ខា ប្រព័ន្ធ បណ្តាញចែកចាយ។
សេចក្តីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា នឹងផ្អាកចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១៤រសៀល នៅតំបន់ភ្លើង លេខ ប.ត ១៣៥ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣៥១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រួមទាំងតំបន់ភ្លើងលេខ P331 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្ស៊ីកែវ ហើយចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១៦ រសៀល នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ភូមិថ្នល់ទទឹង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សេចក្តីជូនដំណឹងបន្តថា នៅថ្ងៃសុក្រទី១៧ ខែមករា ផ្អាកចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១២ នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិគោករកា ភូមិច្រេស ភូមិត្រពាំងពោធិ៍ ភូមិកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ហើយចាប់ពីម៉ោង ៩ដល់មៅង១៤ រសៀល នៅតំបន់ភ្លើង ប.ត 024 ស្ថិតនៅ តាមបណ្តោយ វិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រួមទាំង តំបន់ភ្លើង ប.ត 289 ស្ថិតនៅតាមបណ្តោយ វិថីព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា និងពីម៉ោង ៩ព្រឹកដល់ម៉ោង១៦ រសៀល នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិរោងចក្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងទៀតថា ថ្ងៃសៅរ៍ទី១៨ ខែមករា នឹងផ្អាកចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង១២ នៅតំបន់ភ្លើង លេខ ប.ត753 , P569 , P570 , P636 , P1114 ស្ថិតនៅតាមបណ្តោយ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្ស៊ីកែវ ហើយចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១៧ រសៀល នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅ ភូមិត្រពាំងក្រសាំង ក្នុងសង្កាត់ត្រពាំងក្រសាំង ភូមិកន្ទោក ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍ទី១៦ ដល់ថ្ងៃអាទិត្យទី១៩ ខែមករា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១៧ នឹងផ្អាកនៅតាម បណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាង៉ូវ ដែលប្រើប្រាស់អគ្គិសនី ចេញពីបន្ទប់ភ្លើងលេខ ប.ត 306 ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ ៕
Source from: watphnom-news.com
























Loading...




Post a Comment