បើកម៉ូតូលឿនដូចហោះឡើងជែងឡាននៅពីមុខ ជ្រុលទៅបុកម៉ូតូ ២គ្រឿងលាន់ដូចរន្ទះ
ខេត្ដបន្ទាយមានជ័យ៖ម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចហោះបានឡើងជែងរថយន្ដនៅពីមុខក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងបណ្ដាលឱ្យមនុស្សខេត្ដបន្ទាយមានជ័យ ៖ ម៉ូតូមួយគ្រឿងបើកបរ ក្នុងល្បឿនលឿនដូចហោះ បានឡើងជែងរថយន្ដនៅពីមុខ ក៏ជ្រុលទៅបុកម៉ូតូ ២គ្រឿង បណ្ដាលឱ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១១និង៤០ នាទីព្រឹកថ្ងៃទី១៥ ខែមករាឆ្នាំ២០១៤ ស្ថិតនៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ ហើយម៉ូតូបង្ក ម៉ាកវីវ៉ា១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១J-៧៣៥២ ។
ម៉ូតូបង្កហេតុបើកបរដោយឈ្មោះ វឹង វិចិត្រ ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោក អំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានបាក់ដៃស្ដាំ រងរបួសធ្ងន់ ។ ចំណែកជនរងគ្រោះឈ្មោះ នុំ ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ បានរងរបួសបែកក្បាល រស់នៅភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបុរី ជិះម៉ូតូម៉ាកហុងដាសេ១០០ ស៊េរីចាស់ គ្មានស្លាកលេខ ក្នុងទិសដៅច្រាសគ្នា ហើយទៅប៉ះម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដា សេ១០០ ស៊េរីឆ្នាំ១៩៩៧ ពណ៌ខ្មៅ គ្មានស្លាកលេខដូចគ្នា អ្នកបើកបរដោយឈ្មោះ ឡាយ កន្និកា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឱ្យរងរបួសស្រាល៕
Source from: watphnom-news.com























Loading...




Post a Comment