Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សង្ស័យ​បាតដៃ​ទី​៣ បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ធ្វើបាតុកម្ម រងរបួស​ធ្ងន់​ស្រាល​ជាង ២០​នាក់​

​ក្រុង​បាងកក៖បន្ទាប់​ពី​​ហេតុ​ការ​ណ៍បំ​ផ្ទុះ​​គ្រាប់​បែក​​ជិត​​ក​ន្លែងធ្វើ​បាតុ​កម្ម​​ដែល​​ដឹក​នាំដោយ​​លោក​​ស៊ូ​​ថេបថង​​ស៊ូ​​បាន

​ក្រុង​បាងកក ៖ បន្ទាប់​ពី​​ហេតុ​ការ​ណ៍ បំ​ផ្ទុះ​​គ្រាប់​បែក​​ជិត​​ក​ន្លែង ធ្វើ​បាតុ​កម្ម​​ដែល​​ដឹក​នាំ ដោយ​​លោក​​ ស៊ូ​​ថេប ថង​​ស៊ូ​​បាន ដើ​ម្បី​​ទាម​ទារ​​ឱ្យ​​លោក​ស្រី យី​ង​​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ចុះ​​ចេញ​ពី​​តំ​ណែង បណ្តា​ល​​ឲ្យ​​ម​នុស្ស​​យ៉ាង​ហោច​ណាស់ ២២ នាក់បាន​រងរបួស កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ នៅ​កណ្ដាល ក្រុង​បាងកក​។

​ប៉ុន្ដែ​បើតាម​ទូរទស្សន៍ ប្លូ​ស្កា​យ របស់​ក្រុមប្រឆាំង បាន​បញ្ជាក់ថា អ្នករងរបួស​មាន​ដល់​ទៅ ២៨​នាក់ ។ ប៉ូលិស​បាន​ឲ្យ​ដឹងថា ករណី​បំផ្ទុះ​គ្រាប់បែក ពី​កម្ពស់​អគារ​ជាន់​ទី​៣ ទៅកាន់​ក្រុម​សន្ដិសុខ ដែល​ការពារ​សុ​ត្ថិ​ភាព ជូន​លោក ស៊ូ​ថេប ថង​ស៊ូ​បាន ខណៈដែល​កំពុង ដឹកនាំ​បាតុករ ធ្វើបាតុកម្ម ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ និង​ស្រាវជ្រាវ លើ​ជាតិ​ផ្ទុះ ដែល​ជនសង្ស័យ យកមកប្រើ​ប្រាស់ ដើម្បី​កំណត់​មុខសញ្ញា តាមរក​ចាប់ខ្លួន ជនសង្ស័យ​យកមក​ផ្តន្ទាទោស​។​

​នាយករដ្ឋមន្ដ្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ប្រឈម​នឹង​ការ ធ្វើបាតុកម្ម​ប្រឆាំង នៅតាម​ដង​វិថី​នានា ក្នុង​ក្រុង​បាងកក រយៈពេល ២​ខែ​កន្លងមកហើយ ទាមទារ​ឱ្យ​រំលាយ​រដ្ឋាភិបាល ព្រម​ទាំង​​ទាម​ទារ​​ឱ្យ លោក​ស្រី ចុះ​​ចេញ​ពី​​តំ​ណែង បណ្តាល​ឲ្យ​មនុស្ស ៨​នាក់ បាន​បាត់​បង់ជីវិត ដោយសារតែ ការប៉ះទង្គិច​គ្នា ហើយ​ក្នុងនោះ មនុស្ស​ជាច្រើន​ទៀត ក៏​រងរបួស​ធ្ងន់​ស្រាល ផងដែរ​៕

Wat 17018 Wat 17017 Wat 17013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item