ព្រោះតែប្ដីប្រចណ្ឌច្រើនពេក មកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដូចបំណង
រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ឈ្មោះសាអាយុ៣២ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ សា អាយុ ៣២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានដើរមកលើស្ពានជ្រោយចង្វា ក្នុងស្ថានភាពយំសោក ឡើងមកដល់ពាក់កណ្ដាលស្ពាន ក៏ចង់ហក់ពីលើស្ពានលោតទឹក បញ្ចប់ភាពសោកសៅតែសមត្ថកិច្ចឃើញទាន់ ក៏រត់ទៅចាប់ឃាត់ស្ត្រីម្នាក់ នោះ បានភ្លាមៗ កាលពីវេលាម៉ោង ១០និង១០ នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅត្រង់ ចំណុចលើស្ពាន ជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបាននាំខ្លួនស្ត្រីរងគ្រោះ មកសាកសួរទើបដឹងថា ស្ត្រីខាងលើមានវិបត្តិគ្រួសារ ទើបសម្រេចចិត្តមកលោតទឹក ប៉ងធ្វើអត្តឃាតពីលើ ស្ពានជ្រោយចង្វារ ព្រោះតែរឿងប្ដី ប្រចណ្ឌច្រើនពេក តែមិនបាន សម្រេចដូចបំណងឡើយ ត្រូវសមត្ថកិច្ចឃាត់ ហើយលួងលោម អោយស្ត្រីខាងលើនេះ ពិចារណា ឡើងវិញ មិនគួរគិតខ្លីបែបនេះទេ។ នេះអាចចាត់ទុក ជាសំណាងហើយ ដែលសមត្ថកិច្ច បានជួយឃាត់ ទាន់ពេលវេលា កុំអីខានឃើញពន្លឺថ្ងៃ បាត់ទៅហើយ៕
Source from: watphnom-news.com
























Loading...




Post a Comment