Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បំបិទ​និង​បំបាត់​

​កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ក្រុម​យុវជន​ខ្មែរ​មហានគរ​ និង​យុវជន​ដែល​ចូលរួម​ប្រឡូក​កិច្ចការ​សង្គម​ដទៃ​ទៀត​ចំនួន​៩​នាក់​ បាន​រៀបចំ​ប្រារព្ធ​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​ ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ទិវា​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០០៧​ ដើម្បី​ដាស់​ស្មារតី​នៃ​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​ ឲ្យ​ប្រជាពលរដ្ឋ​និង​យុវជន​ខ្មែរ​បាន​យល់​ដឹង​ជ្រួតជ្រាប​ និង​ធ្វើ​ពិធី​ព្រ​លែង​សត្វ​ស្លាប​ ដើម្បី​បញ្ជាក់​អំពី​តំណាង​នៃ​សិទ្ធិ​សេរីភាព​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ។​

​ប៉ុន្តែ​ការ​រៀបចំ​ប្រារព្ធ​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​ ដែល​ដឹកនាំ​ដោយ​យុវជន​ រិ​ន​ ច័ន្ទ​រិ​ទ្ធិ​ និង​យុវជន​ ហេង​ សំណាង​ ក្នុង​ចំណោម​យុវជន​ទាំង​៩​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ ត្រូវ​បាន​រំខាន​ និង​បំបែក​ដោយ​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចំនួន​ប្រមាណ​៥០​នាក់​ និង​ក៏​បាន​ចាប់​ឃាត់ខ្លួន​ ព្រមទាំង​វាយដំ​យុវជន​ម្នាក់​ឈ្មោះ​ ហៀ​ង​ ស៊ា​ង​លាង​ មួយ​រយៈពេល​ផង​ដែរ​ ដោយសារ​យុវជន​រូប​នេះ​បាន​ចូលរួម​ឃ្លាំមើល​សកម្មភាព​ក្នុង​ពិធី​នោះ​ ។​

​ឋិត​ក្នុង​ស្ថានភាព​តានតឹង​ជាមួយ​សមត្ថកិច្ច​បែប​នេះ​ ក្រុម​យុវជន​ក៏​បាន​នាំ​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ក្រៅ​ការិយាល័យ​ឧត្តមស្នងការដ្ឋាន​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដោយ​យុវជន​ រិ​ន​ ច័ន្ទ​រិ​ទ្ធិ​ បាន​ថ្លែង​ថា​ "​យើង​ចង់​រំលឹក​អំពី​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​ ២០​ កុម្ភៈ​ ពីព្រោះ​ប្រជាពលរដ្ឋ​យើង​មិន​បានដឹង​អំពី​ទិវា​ដ៏​មាន​តម្លៃ​នេះ​ទេ​ ហើយ​យើង​ក៏​មាន​បំណង​ចង់​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ចាប់អារម្មណ៍​ទៅ​នឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​មនុស្ស​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អំពើ់​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ព្យាយាម​បំបិទ​ និង​បំបាត់​សិទ្ធិ​ សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​មនុស្ស​ សូ​ម្បី​តែ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ក៏​ដោយ​នោះ​ គឺជា​ការ​រំលោភ​បំពាន​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ រំលោភ​លើ​មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រំលោភ​បំពាន​លើ​ស្មារតី​នៃ​សេចក្តី​ប្រកាស​ជាស​កល​ ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​កតិកាសញ្ញា​ ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​…​។​ល​។​

​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ម្នាក់​ បាន​និយាយ​ថា​ ការ​គ្រប់គ្រង​ និង​ការ​ដឹកនាំ​ប្រទេស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ​ កំពុង​ឆ្លាក់​ប្រទេស​ឲ្យ​ក្លាយទៅជា​របប​ផ្តាច់​ការ​ដូច​ពី​អតីតកាល​វិញ​ហើយ​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន និងបក្ខពួកខ្លួន​ឲ្យ​បាន​ឋិតថេរ​យូរអង្វែង​ ៕​

Ren-Chanrith-2 Ren-ChanrithRen-Chanrith-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item