Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃាត់ខ្លួន​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង​ម្នាក់​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​

​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​មក​ ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​ម្នាក់​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ធ្វើការ​ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​ក្នុង​ស្ថាប័ន​តុលាការ​ និង​បញ្ជូន​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ចាត់ការ​តាម​នីតិវិធី​បន្ត​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ឲ្យ​ដឹង​ថា​ ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ចាប់​ឃាត់ខ្លួន​នោះ​ ឈ្មោះ​ ម៉ុ​ញ​ សា​រ៉េ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ស៊ីសំណូក​ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ក្រឡាបញ្ជី​រូប​នេះ​មក​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​ករណី​ចាប់​ឃាត់ខ្លួន​លោក​ក្រឡាបញ្ជី​ ម៉ុ​ញ​ សា​រ៉េ​ន​ ជា​កូនចៅ​របស់​លោក​ចៅក្រម​ កើត​ សាំង​ ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​ ខាង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បាន​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​នា​រសៀល​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ប៉ុន្តែ​មិន​ទាន់​បានដឹង​អំពី​លទ្ធផល​នៃ​ចំណាត់ការ​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​នៅឡើយ​ទេ​ ខណៈ​ដែល​មជ្ឈដ្ឋាន​នានា​រំពឹង​ទុក​ថា​ ភាគច្រើន​នឹង​មានការ​ចោទប្រកាន់​ជា​ផ្លូវការ​ប្តឹង​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​ ។​

​លោក​ ម៉ុ​ញ​ សា​រ៉េ​ន​ អាយុ​៣៨​ឆ្នាំ​ ជា​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង​ ដោយ​បាន​ឆ្លងកាត់​សុក្រឹតការ​ជាប់​ក្នុង​វគ្គ​ទី​៦​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ។​ លោក​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នៅ​ឆ្នាំ​១៩៨៥​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​តុលាការ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ តាម​ធម្មតា​ ក្រឡាបញ្ជី​ដែល​ជា​កូនចៅ​របស់​ចៅក្រម​ បើ​ចង់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ គឺ​ទំនងជា​មិន​អាច​ថ្លើមធំ​ហ៊ាន​មិន​ឆ្លងកាត់​ចៅក្រម​ជា​មេ​កើយ​របស់​ខ្លួន​នោះ​ទេ​ ។​ ដូច្នេះ​ ករណី​ពុក​រលួយ​របស់​លោក​ក្រឡាបញ្ជី​ ម៉ុ​ញ​ សា​រ៉េ​ន​ ត្រូវ​តែ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​លោក​ចៅក្រម​ កើត​ សាំង​ ប្រសិនបើ​មានការ​ស្រាវជ្រាវ​បន្ត​ឲ្យ​បាន​ដិត​ដល់​ ។​

​លោក​ចៅក្រម​ កើត​ សាំង​ ដែល​ល្បីល្បាញ​ថា​ មាន​ខ្សែ​ បក្ខពួក​ធំ​នោះ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៣៣​ ចុះ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១១​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១២/៥៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១២​ ៕​

66666


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item