តូចចិត្តរឿងម្តាយកាត់កាល់ ចាកចេញពីផ្ទះបាន ៣ថ្ងៃ មកលោតទឹកប៉ងសម្លាប់ខ្លួន
រាជធានីភ្នំពេញ៖ដោយសារតូចចិត្តរឿងម្តាយស្តីបន្ទោសនិងកាត់កាល់ចោលយុវជនម្នាក់បានមកលោតទឹកនៅស្ពានព្រះមុនីវង្សថ្មីក្នុងបំណងសម្លាប់ខ្លួនរាជធានីភ្នំពេញ ៖ ដោយសារតូចចិត្តរឿង ម្តាយស្តីបន្ទោស និងកាត់កាល់ចោល យុវជនម្នាក់បានមកលោតទឹក នៅស្ពានព្រះមុនីវង្សថ្មី ក្នុងបំណងសម្លាប់ខ្លួន តែត្រូវបានអ្នកដំណើរ ជួយឃាត់ទាន់ពេលវេលា បានបង្កឲ្យមានការភ្ញាក់ផ្អើល និងការកកស្ទះចរាចរ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជនដែលប៉ង លោតទឹកសម្លាប់ខ្លួន មានឈ្មោះ សុំ សំអៀន អាយុ ២៤ឆ្នាំ មុខរបរដាំបន្លែ មានទីលំនៅ ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញយុវជនដែលគិតខ្លី បានដើរនិងមានស្ពាយសាក់កាដូ ដាក់ខោអាវ និងកាន់ថង់ ពណ៌ខ្មៅដាក់ឆ្នាំងចាន ចេញពីច្បារអំពៅ ឆ្ពោះមកកាន់ ស្ពានព្រះមុនីវង្សថ្មី រួចបានតោងបង្កាន់ដៃស្ពាន ប្រុងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ នាំគ្នាឈប់ជួយឃាត់ រួចប្រគល់ជូនសមត្ថកិច្ច យកទៅធ្វើការអប់រំ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សុំ សំអៀន បាននិយាយថា ដោយសារតែខឹងនឹងម្តាយ បង្ខំឲ្យលេប ថ្នាំសរសៃប្រសាទ និងជេរដៀលមកលើខ្លួនថា អាកូនអត់បានការនោះ ខ្លួនក៏បានចេញពីផ្ទះ ហើយមកដេកនៅក្នុងចំណត រថយន្តច្បារអំពៅ ៣ថ្ងៃ មកហើយ ដោយរយ:ពេល ៣ថ្ងៃនេះ គ្មានលុយទិញបាយ និងតូចចិត្តផងនោះ ខ្លួនក៏បានសម្រេចចិត្ត ដើរមកលោតទឹកសម្លាប់ខ្លួន បញ្ចប់ទុក្ខសោកតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment