ប្រើកាំភ្លើងភ្ជង់ប្លន់ម៉ូតូពីនារី ២នាក់ ដោយសុវត្ថិភាព នៅមុខហាង ស៊ូគីស៊ុប បូកគោ
រាជធានីភ្នំពេញ៖ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជង់នារីរាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ មួយក្រុមមានគ្នា ៣នាក់ ប្រដាប់ដោយកាំភ្លើង ខ្លីមួយដើម បានធ្វើសកម្មភាពភ្ជង់នារី ២ នាក់ ប្លន់យកម៉ូតូម៉ាកនិច មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួន បាត់ស្រមោលភ្លាមៗ កាលពីវេលាម៉ោង៣និង២០ នាទីទៀបភ្លឺថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅមុខហាងស៊ុប ស៊ូគីស៊ុប បូកគោ តាមបណ្តោយផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន ។
នារីរងគ្រោះទាំង ២នាក់ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ ព្រោះកំពុងធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល បឹងកេងកងទី៣ ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះទាំង ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BS 3906 ធ្វើដំណើរតាម បណ្តោយផ្លូវលេខ៩៥ ទិសដៅជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យចំនួន ៣នាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូស្មាស់ ពណ៌ខ្មៅ គ្មានស្លាក លេខមួយគ្រឿង មកឈប់ធ្វើសកម្មភាព ធាក់ជនរងគ្រោះ បណ្តាលឲ្យដួល រួចព្យាយាមដណ្តើម យកម៉ូតូពីនារី រងគ្រោះ តែពួកនាងមិនព្រមឲ្យ ខណៈនោះជន សង្ស័យម្នាក់ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ភ្ជង់ទៅលើនារីកាន់សោ ហើយនិយាយគំរាម បាញ់ជនរងគ្រោះ បើសិនមិនប្រគល់ម៉ូតូទៅឲ្យពួកគេ ទើបពួកនាងប្រគល់ម៉ូតូ ទៅឲ្យជនសង្ស័យ តាមសម្រួលតែម្តងទៅ ៕
Source from: watphnom-news.com























Loading...




Post a Comment