Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រកឃើញ​ភ័ស្ដុតាង​ដែល​ទាហាន​ស្រី​ល​ងា្ក ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម លើ​ពលរដ្ឋ​ស្លូតត្រង់​

​ក្រុង​កូឡុំបូ៖មេ​ធាវី​​អន្តរ​ជាតិ​​មួយ​ក្រុមកាល​ពី​​ថ្ងៃ​​អង្គារបាន​​និ​យា​យ​ថាក្រុម​​ក​ម្លាំង​​ស​ន្តិ​សុខស្រី​ល​ង្កាបាន​​បំ​ផ្លាញ​​ទី​តាំង

​ក្រុង​កូឡុំបូ ៖ មេ​ធាវី​​អន្តរ​ជាតិ​​មួយ​ក្រុម កាល​ពី​​ថ្ងៃ​​អង្គារ បាន​​និ​យា​យ​ថា ក្រុម​​ក​ម្លាំង​​ស​ន្តិ​សុខ ស្រី​ល​ង្កា បាន​​បំ​ផ្លាញ​​ទី​តាំង កប់​​សាក​សព​​ជន​​ស៊ី​វិល ទ្រង់​ទ្រាយ​​ធំ​​ជា​ប្រ​ព័ន្ធ និង​​បាន​​អំ​ពាវ​នាវ​​ឲ្យ​​ អ​.​ស​.​ប ចាប់​ផ្តើម​​ការ​ស៊ើប​អ​ង្កេត របស់​ខ្លួន​​ផ្ទាល់ចំពោះ​ការរកឃើញ​របស់​ពួកគេ​។ ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ត្រូវបាន​រារាំង​មិន​ឲ្យ​ធ្វើ​សាក្សី ពី រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ នៃ​សង្គ្រាមស៊ីវិល ២៥​ឆ្នាំ របស់​ស្រីលង្កា ខណៈ​កម្លាំង​រដ្ឋាភិបាល​បាន​ផ្ដួលរំលំ ក្រុម​ខ្លា​តា​មិ​ល នៅ​ភាគ​ខាងជើង​ប្រទេស ជាការ​ប្រយុទ្ធ​គ្នា​មួយ ដែល​ក្នុងនោះ អ​.​ស​.​ប​.​ជឿថា មនុស្ស ៤​ម៉ឺន​នាក់ ត្រូវបាន​ស្លាប់​។​

​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​នោះ បាន​និយាយថា ខ្លួន​បាន​រកឃើញ​ភ័ស្ដុតាង ដែល​ក្រុម​ជន​ស៊ីវិល​ត្រូវបាន​គេ យក​ជា​គោលដៅ ទម្លាក់​គ្រាប់បែក​ដោយ​ចេតនា និង​ក្លាយជា​កម្មវត្ថុ នៃ​ឧក្រិដ្ឋកម្ម សង្គ្រាម ជាច្រើន​ទៀត នៅ​ចន្លោះ​ចុងឆ្នាំ​២០០៨ និង​ចូលទៅក្នុង​ឆ្នាំ​២០០៩​។ ការរំលោភ​លើ ច្បាប់​អន្តរជាតិ ត្រូវបាន​ប្រព្រឹត្ត ដោយ​ភាគី​ទាំងពីរ ប៉ុន្តែ​ការស៊ើបអង្កេត បាន​រកឃើញ​ភ័ស្តុតាង​ជាច្រើន​បង្ហាញថា កម្លាំង​សន្តិសុខ​ស្រីលង្កា គឺមាន​ការទទួលខុសត្រូវ ស្ទើរ​គ្រប់យ៉ាង​ក្នុង​រឿងនេះ ក្នុងនោះ មាន​ទាំង​ការធ្វើ​ទារុណកម្ម​ជាទូទៅ អំពើហិង្សា​ផ្លូវភេទ និង​ការបាត់ ខ្លួន​ដោយ​បង្ខំ​។​

​ក្រុម​អ្នកស៊ើប​អង្កេត ក៏បាន​ពណ៌នា ពី​ការបញ្ជា ដែល​គេ​បាន​បង្កើតឡើង និង​រចនាសម្ព័ន្ធ​គ្រប់គ្រង  ដែល​ការចោទប្រកាន់ ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អាច​ត្រូវ​ដាក់ពិន័យ ប្រឆាំង​ក្រុម​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ ក្រុមមន្ត្រី​រដ្ឋាភិបាល និង​សមាជិក​នៃ​ក្រុម​ខ្លា​តា​មិ​ល​។ របាយការណ៍ ដែល​ផ្តល់​អាណត្តិ ក្រុម​គោល​នយោ​បាយ​ច្បាប់​អូស្ត្រាលី និង​សរសេរ​ដោយ ក្រុម​អ្នកជំនាញ​ស្ដីពី ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​ឧក្រិដ្ឋកម្ម សង្គ្រាម អន្តរជាតិ ក៏បាន​រកឃើញ​ភ័ស្តុតាង​ថា ឧក្រិដ្ឋកម្ម​ភាគ​ច្រើន បន្ត​រហូតមក​ទល់នឹង​សព្វថ្ងៃនេះ ដែល​ប្រព្រឹត្ត​ដោយ​កម្លាំង ប្រដាប់អាវុធ​ស្រី​ល​ងា្ក លើ​ប្រជាជន​ស៊ីវិល​។​

​សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ នៃ​សាកលវិទ្យាល័យ Middlesex លោក William Schabas និង​ជា​អ្នកនិពន្ធ​ម្នាក់ នៃ​របាយការណ៍​នេះដែរ​នោះ បាន​និយាយថា ក្ដីបារម្ភ​ពិសេស​មួយពេល​នេះ គឺ​ការប៉ុនប៉ង​បិទបាំង​ពី​ឧក្រិដ្ឋកម្ម ដែល​គេ​បាន​ប្រព្រឹត្ត​។ លោក Schabas បាន​ថ្លែងថា ប្រហែលជា​វា​ធ្វើ​ឲ្យ​យើង មានការ​លំបាក​ក្នុងការ​បញ្ជា​ក់​ពី ពិរុទ្ធភាព​នោះ ព្រោះ​ភ័ស្តុតាង ទាំងនោះ​ត្រូវគេ​បំផ្លាញ​អស់ ប៉ុន្តែ ម្យ៉ាងវិញទៀត នៅពេល​មនុស្ស បំផ្លាញ​ភ័ស្តុតាង​នោះ វា​គឺ​ដោយសារតែ​ពួកគេ​ដឹងថា ពួក​គេ​បានធ្វើ​អ្វី​ម្យ៉ាង​ខុស​។ ក្រុង​វ៉ាស៊ីនតោន បានផ្តល់​ជា សញ្ញា​ថា ខ្លួន​នឹង​ស្នើ​ឲ្យ​មាន សេចក្តីសម្រេចចិត្ត អ​.​ស​.​ប មួយ​ប្រឆាំងនឹង ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​គេ​ចោទ​ប្រកាន់​នេះ​៕

Wat 060217 Wat Sri-Lanka-army-cleared-2

Wat 060214


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item