Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សាំ​យ៉ុង​ដឹក​ប្រុស​ស្រី​ជាង ១០​នាក់ ដាច់​រ៉ូ​ទីល​វេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង ក្រឡាប់​ផ្ងា​ជើង

​ខេត្តបន្ទាយមានជ័យ៖គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​គួរ​​ឲ្យ​​រន្ធត់​​មួយបាន​កើត​​ឡើង​កាល​ពី​​វេលា​​ម៉ោង១២​​ថ្ងៃ​ត្រង់​​ទី​​១៩ខែ​កុម្ភៈឆ្នាំ​​២០​១៤លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​៦

​ខេត្តបន្ទាយមានជ័យ ៖ គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​គួរ​​ឲ្យ​​រន្ធត់​​មួយ បាន​កើត​​ឡើង​កាល​ពី​​វេលា​​ម៉ោង ១២​​ថ្ងៃ​ត្រង់​​ទី​​១៩ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​៦ ខាង​លិច​ភូមិ​​រំដួល ច​ម្ងា​យ ៤០០​​ម៉ែត្រ ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ ឃុំ​​ភ្នំ​​លៀប ស្រុក​​ព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។​

​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ ក្រឡាប់​ដោយ​ខ្លួនឯង ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-5820 បើកបរ​ដោយ​ឈ្មោះ ឈុន រដ្ឋា ភេទ​ប្រុស អាយុ ២១​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ហើយ​ចំណែក​ម្ចាស់​រថយន្ត ឈ្មោះ ជៃ សេង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ នៅ​ភូមិ​ជាមួយ អ្នកបើកបរ ។​

​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​បាន​ដឹក មនុស្ស​ប្រុស​ស្រី ចំនួន ១០​នាក់ មកពី​ឡែ​ម ក្នុងភូមិ​សាស្ត្រ ស្រុក​កំរៀង ខេត្តបាត់ដំបង ពេលមកដល់ ចំណុចកើតហេតុ បាន​ដាច់​រ៉ូ​ទីល វេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​ដែក ផ្តេក​ក្បែរផ្លូវ ជ្រុល​ឡើង​ទួល បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ហើយ​អ្នកបើកបរ​របួសធ្ងន់​។ ចំណែក​អ្នករួមដំណើរ រងរបួស​បន្តិចបន្តួច ចំណែក​រថយន្ត ខូចខាត​ស្ទើរ​ទាំងស្រុង ផ្នែក​ខាងមុខ និង​បែក​ម៉ាស៊ីន​ខ្ទេច ៕

Wat 200213


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item