Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឡានក្រុង​លួច​ដឹកឈើ​គ្រញូង​ភ្លេច​ចូល​បង់លុយ ត្រូវ​សមត្ថកិច្ច​ដេញ​បង្ក្រាប​យក​ស្នាដៃ​

​ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​ក្រុង​​មួយ​គ្រឿងមិន​មាន​​ដាក់​​ស្លាក​​យី​ហោច្បាស់​លាស់​បាន​​លួច​​ដឹក​ឈើ​​គ្រ​ញូងរាប់​សិប​​ដុំ​​ចេញ​ពីខេត្ត​សៀម​រាបឆ្លង​កាត់​ខេត្ត​បន្ទា​យ​មាន​ជ័យ

​ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​ក្រុង​​មួយ​គ្រឿង មិន​មាន​​ដាក់​​ស្លាក​​យី​ហោ ច្បាស់​លាស់​បាន​​លួច​​ដឹក​ឈើ​​គ្រ​ញូង រាប់​សិប​​ដុំ​​ចេញ​ពី ខេត្ត​សៀម​រាប ឆ្លង​កាត់​ខេត្ត​បន្ទា​យ​មាន​ជ័យ ប​ម្រុង​​ដឹក​​ឆ្ពោះ ទៅ​​រាជ​ធា​នី​​ភ្នំ​ពេញ ត្រូវ​បាន​ជំ​នាញ​​​​រដ្ឋ​​បាល​ព្រៃ​ឈើខេត្ត​បន្ទាយមានជ័យ ឃាត់​ចាប់បាន កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៥ នៅត្រង់ចំណុច ខាងមុខ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ហើយ​ចំណែក អ្នកបើកបរ បាន​រត់គេចខ្លួន បាត់ស្រមោល ។

​រថយន្ត​និង​ឈើ​គ្រញូង ត្រូវបាន​បញ្ជូន​មកកាន់ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​យកមក​ចាត់ចែង តាម​នីតិវិធី​ច្បាប់​។ រថយន្តក្រុង​ខាងលើ មាន​ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៩២៤១ បាន​លួច​ដឹកឈើ​គ្រញូង ចេញ​ខេត្តសៀមរាប ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេលមកដល់ ចំណុច​ព្រំប្រទល់ ស្រុង​ក្រឡាញ់​ខេត្តសៀមរាប និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់​តែម្តង​។

​មុនពេល​កើតហេតុ រថយន្តក្រុង​នោះ បាន​បើកបរ​ឆ្លងកាត់ ចំណុច​ពួនស្ទាក់ របស់​សម​ត្ត​កិច្ច នៅពេលនោះ​សម​ត្ត​កិច្ច កាក់​ហៅ​ឲ្យ​ឈប់ ប៉ុន្តែ​រថយន្តក្រុង នោះ មិន​ឈប់​ទេ បាន​បន្ថែម​ល្បឿន យ៉ាង​លឿន​ចូលមក ទី​រួម​ខេត្តបន្ទាយមានជ័យ ។ ខណៈនោះ​សមត្ថកិច្ច ក៏​ប្រដេញ​តាម​បង្ក្រាប ដោយ​រឹបអូស ឈើ​គ្រញូង បាន​ចំនួន ៨៧​ដុំ ស្មើនឹង​ជាង ១​ម៉ែត្រគូប ហើយ​រថយន្ត​និង​ឈើ​គ្រញូង ត្រូវ​សមត្ថកិច្ច កសាង​សំណុំរឿង ចាត់ចែង​តាម​នីតិវិធី​៕

Wat 20027


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item