Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ម្តាយ​ឪពុក​ចិត្ត​អប្រិយ យក​កូន​ទើបនឹង​កើ​តទៅ​បោះចោល​ក្នុង​លូ ឲ្យ​សត្វ​ចឹក​ស៊ី​ជា​ចំណី​

​ខេត្តកំពង់ធំ៖សាក​សព​​ទារក​​ម្នាក់មាន​​អា​យុ​ប្រ​មាណ១៥ថ្ងៃ​​ទៅមួយ​ខែត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ

​ខេត្តកំពង់ធំ ៖ សាក​សព​​ទារក​​ម្នាក់ មាន​​អា​យុ​ប្រ​មាណ ១៥ ថ្ងៃ​​ទៅ មួយ​ខែ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ ប្រ​ទះ​ឃើញ​​ហើម​​ស្អុយ នៅ​ក្នុង​​ទឹក​លូ ដែល​​ម្តាយ​​ឪ​ពុក​​ចិត្ត​អ​ប្រិយ យក​ទៅ​បោះ​​ចោល ដោយ​​គ្មាន​​ក្តី​​អា​ណិត​អា​សូរ រហូត​​ត្រូវ​​សត្វ ចឹក​​ស៊ី​​ជា​​ចំ​ណីអស់​ពោះ​និង​គ្រឿងក្នុង នៅសល់តែ​ដងខ្លួន ដៃជើង និង​ក្បាល ផ្នែក​ខាងក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ ស្ថិតនៅ វាលស្រែ​១០០ សង្កាត់​កំពង់​រទេះ ក្រុង​សែន ខេត្តកំពង់ធំ​។​

​គេ​មិន​ច្បាស់​ទេ​ថា ទារក​នេះ​ត្រូវបាន យកមក​បោះចោល កាលពី​ថ្ងៃ​ណា​នោះទេ តែបើ​តាម​ការសន្និដ្ឋាន ប្រហែលជា​ទារក​នេះ ទើបនឹង​កើត ហើយ​ម្តាយ​គ្មាន​លទ្ធភាព ក្នុងការ​ចិញ្ចឹម ទើប​សម្រេចចិត្ត បោះចោល​ដូច​សត្វ​ធាតុ​។ សមត្ថកិច្ច​បាន​ចុះ ទៅពិនិត្យ​កន្លែងកើតហេតុ ថោ​យ​ស្រង់​សាកសព​ទារក យកមក​កប់​នៅ ទីទួល​សុវត្ថិភាព ដើម្បី​ចៀសវាង ការគាស់កកាយ​ពីស​ត្វ​ផ្សេងៗ ហើយ​គ្រប់ៗ​គ្នា បាន​សម្តែង​នូវ​ក្តី អាណិតអាសូ​សព​ទារក ដែល​មិនទាន់ បានឃើញ​ពន្លឺ​ថ្ងៃ​ផង ក៏ត្រូវ​បាន​គេ​បោះចោល បែបនេះ​ទៅវិញ​៕

Wat 200211


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item