Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ល្បួង​ប្អូនស្រី​ជីដូនមួយ​​មិន​ទាន់​ពេញ​វ័យ យក​ទៅ​​រំលោភ​ក្នុង​ចម្ការ​អំពៅ រហូត​បានសម្រេច​

​ខេត្ដ​ស្វាយរៀង៖យុវ​ជន​​ស្ទាវ​​ឡើង​ក​.​ម្នាក់បាន​​ល្បួង​​ក្មេង​ស្រីអា​យុ៧​​ឆ្នាំទៅ​លេង​ផ្ទះ​​រ​បស់​ខ្លួនហើយ​​ចាប់​រំ​លោភ​​ទាំង​​កំ​រោល

​ខេត្ដ​ស្វាយរៀង ៖ យុវ​ជន​​ស្ទាវ​​ឡើង​ក​.​ម្នាក់ បាន​​ល្បួង​​ក្មេង​ស្រី អា​យុ ៧​​ឆ្នាំ ទៅ​លេង​ផ្ទះ​​រ​បស់​ខ្លួន ហើយ​​ចាប់​រំ​លោភ​​ទាំង​​កំ​រោល រហូត​​បាន​ស​ម្រេច ខ​ណៈ​ដែល​​ម្ដាយ​ក្មេង​ស្រី​​រង​គ្រោះ ចេញ​ទៅ​​លក់​​នំ​ប៉័ង ហើយ​​ក្រោយ​មក ក្មេង​ស្រី​​រង​គ្រោះបាន​ប្រាប់​ម្ដាយ​របស់ខ្លួន ឈានដល់​ការប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ឡ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ខេត្ដ​ស្វាយរៀង ។​

​យុវជនជាប់ចោទ មានឈ្មោះ ចិន ចិន្ដា អាយុ ១២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ស​.​រ​.​ស អាយុ ៧​ឆ្នាំ ដែល​ត្រូវជា បងប្អូន​ជីដូនមួយ​នឹង​គ្នា​។ នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅផ្ទះ ក្មេងស្រី​រងគ្រោះ ហើយក៏​បាន​បបួល​ក្មេងស្រី​រងគ្រោះ មកលេង​ផ្ទះ​របស់ខ្លួន ហើយ​បាន​បបួល ក្មេងស្រី​រង​គ្រោះ ទៅ​បេះ​ផ្លែស្វាយ​ក្នុង​ចម្ការ  បន្ទាប់មក​ក៏បាន នាំមក​ដេក​លើ​អង្រឹង ក្នុង​ចម្ការ​អំពៅ ចម្ងាយ​ពី​ផ្ទះ ប្រមាណ ៥​ម៉ែត្រ  ។

​ពេលនោះ​ជនសង្ស័យ បានធ្វើ​សកម្មភាព​រំលោភ ក្មេងស្រី​រងគ្រោះ នៅលើ​អង្រឹង រហូត​បានសម្រេច​តែម្ដង ។ បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ ត្រឡប់​មកពី​លក់​នំប៉័ង​វិញ ឃើញ​អាការ​កូន​មិន​ប្រក្រតី ក៏បាន​ជជីក​សួរ ហើយ​ពេលនោះ ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​ម្ដាយ ពី​សកម្មភាព​ដែល​ជនសង្ស័យ បាន​ប្រ​ព្រឹ​ត្ដ ទើប​ស្ដ្រី​ជា​ម្ដាយ បានមក​ដាក់ពាក្យ​បណ្ដឹង ឱ្យ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕

Wat 200216 Wat 200212


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item