Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មក​ធ្វើ​សំណង់​លបចូល​ផ្ទះ​អ្នកភូមិ ប៉ង​រំលោភ​ប្រពន្ធ​គេ ត្រូវ​បុរស​ជា​ប្តី​កាប់​របួសធ្ងន់​

​ខេត្តកំពង់ចាម៖ដោយ​សារ​​ភ្លើង​ត​ណ្ហា​​ដុត​​រោលបុរស​​ម្នាក់​​បាន​​លប​ចូលក្នុង​ផ្ទះ​​អ្នក​ភូមិដែល​​ខ្លួន​​មក​​ធ្វើ​​សំ​ណង់ប៉ុន​ប៉ង​​រំ​លោភ​​ប្រ​ពន្ធ​​គេប៉ុ​ន្តែ​​សំ​ណាង​អា​ក្រក់

​ខេត្តកំពង់ចាម ៖ ដោយ​សារ​​ភ្លើង​ត​ណ្ហា​​ដុត​​រោល បុរស​​ម្នាក់​​បាន​​លប​ចូល ក្នុង​ផ្ទះ​​អ្នក​ភូមិ ដែល​​ខ្លួន​​មក​​ធ្វើ​​សំ​ណង់ ប៉ុន​ប៉ង​​រំ​លោភ​​ប្រ​ពន្ធ​​គេ ប៉ុ​ន្តែ​​សំ​ណាង​អា​ក្រក់ ត្រូវ​​ប្តី​គេ​​ដឹង​​មុន និង​​កាប់​​ត្រូវ​​ក្បាល រង​របួស​​ដេក​ពេទ្យ ហើយ​​បុរ​ស​​ជា​​ប្តី ត្រូវ​​ស​មត្ថ​កិច្ច​ចាប់ខ្លួន ពីបទ ប្រើ​អំពើហិង្សា កាលពី​វេលា​ម៉ោង ៨​និង​១១ នាទី យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ភូមិ​ស្បែក​គឺ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ឈ្មោះ យេ​ង ស្រី​នាង អាយុ  ២៩​ឆ្នាំ បានដឹងថា បុរស​ឈ្មោះ ឡេ ឡាយ អាយុ ២៥​ឆ្នាំ បាន​លបចូល​ផ្ទះ​របស់ខ្លួន ចំនួន ២​ដង​រួចមកហើយ ។ លុះ​នៅ​យប់កើតហេតុ នាង​បាន​ប្រាប់​ប្តី របស់​នាង​ឈ្មោះ ជុ​ត កាន់​ណា អាយុ ៣០​ឆ្នាំ ឲ្យ​បានដឹង​រឿង ហើយ​នៅវេលា​ម៉ោង ៨ យប់នោះ បុរស​ឈ្មោះ ឡេង ឡាយ បាន​លបចូល​ផ្ទះ នាង​ម្តង​ទៀង​នេះ ក៏ត្រូវ​បុរស​ជា​ប្តី យក​កាំបិត​ខ្វែវ កាប់​ទៅលើ​ឈ្មោះ ឡាយ ត្រូវចំ​ក្បាល​ផ្នែក​ខាងឆ្វេង ប​ណ្តា​ល​ឲ្យ​រងរបួស​ជា​ដំណំ​។​

​ជនរងគ្រោះ​ដែល​លបចូល​ផ្ទះ អ្នកជិតខាង​ប៉ុនប៉ង រំលោភ​ប្រពន្ធ​គេ​នោះ  ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ស្រុក​ពញាក្រែក ហើយ​បុរស​ជា​ម្ចាស់ផ្ទះ ក៏ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ពីបទ ប្រើ​អំពើហិង្សា ដើម្បី​ចងក្រង​សំណុំរឿង បញ្ជូនទៅ សាលាដំបូង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា បុរស​ឈ្មោះ ឡាយ ដែល​ត្រូវ​ម្ចាស់ផ្ទះ​កាប់​នោះ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង ហើយ​មក​ស្នាក់នៅ ក្នុងភូមិ​កើតហេតុ ធ្វើជា​កម្មករសំណង់ ៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item