ផឹកស៊ីជាមួយគ្នារហូតស្រវឹងកើតជាជម្លោះ ផ្ទុះហិង្សារងរបួសហូរឈាមស្រោចខ្លួន
រាជធានីភ្នំពេញ៖បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៩រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ធ្វើការឃាត់ខ្លួនកាលពី វេលាម៉ោង ១៧និង៣០ នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទបង្កហិង្សា ដោយយកដកស្រា វាយក្បាលអ្នកភូមិដូចគ្នា បណ្តាលឲ្យរងរបួស ហូរឈាមពេញផ្ទៃមុខ ហើយត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅពេទ្យ ដេរអស់ ចំនួន ៥ថ្នេរ។
លោក អ៊ុល សំអុល នាយនគរបាល ប៉ុស្តិ៍រដ្ឋបាលព្រៃស បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ តូច សុក ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ចំណែកជនសង្ស័យ ឈ្មោះ រុន កុសល ហៅ សោម វណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ ជាកសិករ ទាំង ២នាក់ រស់នៅក្បែរគ្នា ស្ថិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ពួកគេទាំង ២នាក់ បានអង្គុយផឹកស្រា ជាមួយគ្នានៅមុខផ្ទះ របស់ជនរងគ្រោះ ដោយមានម៉ូតូរ៉ឺម៉កកង់បី របស់ជនរងគ្រោះ ចតនៅក្បែរនោះផងដែរ ។ នៅពេលកំពុងផឹកស៊ី ស្រាប់តែកូនប្រុស របស់ជនបង្កបានរត់លេងចុះឡើងៗ លើរ៉ឺម៉កកង់បីនោះ ហើយជនរងគ្រោះ ក៏បានស្រែកប្រាប់ ទៅកូនប្រុស របស់ជនបង្កថា កុំរត់ចុះឡើងលើរ៉ឺម៉ក ប្រយ័ត្នធ្លាក់។
នៅពេលឮដូច្នោះ ជនបង្កបានងើប ពីកន្លែងផឹក រួចដើរទៅចាប់កូនរបស់ខ្លួន វាយឡើងទ្រោមខ្លួន ហើយជនរងគ្រោះ បាននិយាយទៅ កាន់ជនបង្កថា វយកូនធ្វើស្អី។ ស្រាប់តែជនបង្ក បានទាញដបស្រា វាយមកលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាល រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារ នាំទៅកាន់ពេទ្យក្នុងភូមិ ដើម្បីព្យាបាលរបួស ហើយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ភ្លាមៗតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment