ភាពមិនប្រក្រតីនិងបក្ខពួកនិយម កើតឡើងយ៉ាងស្ងៀមស្ងាត់ ក្នុងនាយកដ្ឋានវិទ្យុទាក់ទង ហើយប្រធានការិយាល័យរដ្ឋបាល ធ្វើអ្វីៗតាមចិត្ត
រាជធានីភ្នំពេញ៖ថ្មីៗនេះមានព័ត៌មានដ៏រសើបមួយបានធ្លាយចេញពីនាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃអំពីភាពមិនប្រក្រតីនិងអំពើបក្ខពួកនិយមរាជធានីភ្នំពេញ ៖ ថ្មីៗនេះមានព័ត៌មានដ៏រសើបមួយ បានធ្លាយចេញពី នាយកដ្ឋានវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតី និងអំពើបក្ខពួកនិយម ដែលបាននឹងកំពុងកើតមាន យ៉ាងពេញបន្ទុក តាំងពីដើមឆ្នាំ២០១៤ មិនទាន់មានការកែទម្រង់នៅឡើយទេ ហើយមន្ដ្រីជាច្រើន បានសំណូមពរ ឱ្យថ្នាក់លើ ពិនិត្យមើល ភាពមិនប្រក្រតីទាំងនេះ ឡើងវិញផង កុំឲ្យន្ដ្រីមួយចំនួន ប្រព្រឹត្ដអំពើពុករលួយ បង្កព្យុះធ្វើភ្លៀង លើមន្ដ្រីតូចតាច តាមតែអំពើចិត្ត។
លិខិតអនាមិកមួយ បានលើកឡើងថា ចំពោះថវិកាដែល លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ដល់ជូន ក្នុងមួយការិយាល័យ ១០០ដុល្លារ ជាការលើកទឹកចិត្ដនោះ មិនត្រូវបានបែងចែក ដល់ថ្នាក់ក្រោមទេ មិនដឹងជាទើរនៅត្រឹមណា។ ដោយឡែកមាន ភាពអយុត្ដិធម៌ និងអំពើពុករលួយ នៃការដំឡើងឋានន្ដរស័ក្ដិ គឺ គេធ្វើឡើង តាមបែបបក្ខពួកនិយម មិនបានកោះប្រជុំ វាយតម្លៃ ក្នុងគណៈនាយក និង ការិយាល័យទាំង ១០នោះទេ គឺគេធ្វើឡើង មានតែកំណត់ហេតុអង្គប្រជុំ និងមាន វត្ដមានសិប្បនិម្មិត ចូលរួមប៉ុណ្ណោះ ។
មានការពន្យល់ផងដែរថា គេបានឱ្យប្រធាន ការិយាល័យរដ្ឋបាល ធ្វើ កំណត់ហេតុប្រជុំ ដោយពុំបាច់បើកកិច្ចប្រជុំ ហើយចំពោះវត្ដមាន ប្រជុំវាយតម្លៃ ប្រធាន ការិយាល័យរដ្ឋបាល មានភារកិច្ចទូរស័ព្ទសួរជាមុន បើថ្នាក់ដឹកនាំ នាយកដ្ឋានរូបណា បដិសេធ មិនព្រមចុះហត្ថលេខា គឺមិនបាច់ សរសេរឈ្មោះចូលទេ គឺតម្រូវឱ្យ សរសេរចូល តែថ្នាក់ដឹកនាំ នាយកដ្ឋានណា ដែលយល់ព្រម ចុះហត្ថលេខា តែប៉ុណ្ណោះ ដែលនេះគឺជាការគំរាម និងជាការបំបិទសិទ្ធិថ្នាក់ដឹកនាំ ក្នុងនាយកដ្ឋាន ។
ដោយឡែក ប្រធានការិយាល័យសាម៉ី មិនត្រូវបានគេជូនដំណឹង ឬផ្ដល់សិទ្ធិ ឱ្យជ្រើសរើស មន្ដ្រី ដែលស្ថិតក្រោមឱវាទ របស់ខ្លួនឡើយ ។ គេមិនបានវាយតម្លៃ ពីលក្ខណសម្បត្តិបុគ្គល ដែលនឹងត្រូវ ដំឡើងឋានៈ តួនាទី ឬឋានន្ដរស័ក្ដិ ដោយផ្អែកលើអតីតភាព សកម្មភាពការងារល្អ ឬអាក្រក់ឡើយ ផ្ទុយទៅវិញការដំឡើង ត្រូវផ្អែកលើ អ្នកដែលមានលទ្ធភាព ហ៊ានចំណាយលុយ សូកប៉ាន់ច្រើនជាង គឺគេមិនខ្វល់ខ្វាយ ពីបែបបទនីតិវិធី ឬកំណែទម្រង់នោះទេ។
មានការរំលឹកផងដែរថា ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋាន វិទ្យុទាក់ទង ជាអ្នកមានសិទ្ធិអំណាច ចាត់ចែងរឿងទាំងអស់នេះ ជាពិសេសតម្លៃ ដំឡើងឋានន្ដរស័ក្ដិ និងតួនាទី ដូចជាឋានន្ដរស័ក្ដិកិត្ដិយស ចាប់ពី ២០ដុល្លារ ដល់ជាងរយដុល្លារ, នាយផ្នែកចាប់ពី ៣០០ដុល្លារ ទៅជាង មួយពាន់ដុល្លារ, នាយរង ការិយាល័យ និងថ្នាក់ខ្ពស់ជាងនេះ ក៏ត្រូវចំណាយអស់ រាប់ពាន់ដុល្លារផងដែរ ។ ក្នុងនោះប្រធាន ការិយាល័យរដ្ឋបាល មានសិទ្ធិអំណាចខ្លាំងបំផុត ក្នុងនាយកដ្ឋាន គឺចង់ធំជាង អនុប្រធាននាយកដ្ឋាន ទៅទៀត ដោយមានសិទ្ធិចាត់ចែង និងរៀបចំ កម្លាំងដោះដូរ ធ្វើការងារក្នុងនាយកដ្ឋាន ស្រេចតែអំពើចិត្ដ ដោយមិនបាច់ឆ្លង ការិយាល័យសាម៉ី ឡើយ រួមទាំងការដំឡើងឋានៈ និងឋានន្ដរស័ក្ដិផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment