Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មកពី​ហូប​ការស្រវឹង ​ជិះ​ម៉ូតូ​ទៅបុក​ដើម​ក្រខុប ដួល​បែកក្បាល និង​បាក់​.​ក ស្លាប់​មួយ​រំពេច​

​ខេត្តកណ្តាល៖បុរស​​ម្នាក់​​ប​ន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹងបើក​​ម៉ូ​តូ​​មួយ​គ្រឿង​​តែ​ម្នាក់​ឯងយ៉ាង​​លឿន​​ជ្រុល​​ទៅ​បុកដើម​​ក្រ​ខុប​​ខាង​មុខ​ផ្ទះ​​អ្នក​ភូមិនៅ​ក្បែរ​​ចិ​ញ្ចើម​ផ្លូវក្រាល​​កៅ​ស៊ូ​មួយ​​ខ្សែ

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ប​ន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹង បើក​​ម៉ូ​តូ​​មួយ​គ្រឿង​​តែ​ម្នាក់​ឯង យ៉ាង​​លឿន​​ជ្រុល​​ទៅ​បុក ដើម​​ក្រ​ខុប​​ខាង​មុខ​ផ្ទះ​​អ្នក​ភូមិ នៅ​ក្បែរ​​ចិ​ញ្ចើម​ផ្លូវ ក្រាល​​កៅ​ស៊ូ​មួយ​​ខ្សែ ស្ថិត​ក្នុង​​ភូមិ​​អំ​ពិល ឃុំ​​ក្រាំង​​យ៉ូ​វ ស្រុក​​ស្អាង ខេត្ត​ក​ណ្តាល បណ្តា​ល​​ឲ្យ​​ស្លាប់​មួយ​រំពេច កាលពី​វេលា​ម៉ោង ២១​និង​៣០ នាទី ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​

​ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ឡូ វ៉ាន់​ថា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ខ្មៅ ស្លាក​លេខ​. យ​.៣៤២៨-​ភព​១ ។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ហូប​ការ កូន​អ្នកស្រុក ក្នុងភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ។

​បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ហើយ​នោះ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ចេញពី ពិធីមង្គលការ ត្រឡប់ទៅផ្ទះ នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង តែ​ម្នាក់ឯ ។ លុះដល់​កន្លែង​កើត​ហេតុ ជា​ផ្លូវ​កោង ជនរងគ្រោះ ពុំបាន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក ដើម​ក្រខុប នៅក្បែរ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រងរបួស បែកក្បាល និង​បាក់​.​ក ស្លាប់​ភ្លាមៗ​មួយ​រំពេច ។ ចំណែក​ម៉ូតូ រង​ការខូចខាត​មធ្យម តែប៉ុណ្ណោះ​៕

Wat 210213 Wat 21027


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item