ប្តីប្រពន្ធមួយគូដឹកដៃគ្នាមកលោតទឹកសម្លាប់ខ្លួន ដោយសារមានជម្លោះជាមួយឪពុកក្មេក
រាជធានីភ្នំពេញ៖ប្តីប្រពន្ធមួយគូមានវិបត្តិក្នុងគ្រួសារបានដឹកដៃគ្នាដើរឡើងលើស្ពានជ្រោយចង្វាបំណងលោតទឹកសម្លាប់ខ្លួនជាមួយគ្នាប៉ុន្តែត្រូវបានអ្នកដំណើរស្រែកឆោឡោរាជធានីភ្នំពេញ ៖ ប្តីប្រពន្ធមួយគូមានវិបត្តិក្នុងគ្រួសារ បានដឹកដៃគ្នាដើរឡើង លើស្ពានជ្រោយចង្វា បំណងលោតទឹកសម្លាប់ខ្លួនជាមួយគ្នា ប៉ុន្តែត្រូវបានអ្នកដំណើរ ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ច បានឃាត់ប្តីប្រពន្ធមួយគូនោះ នាំយកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ រដ្ឋបាលជ្រោយចង្វា ដើម្បីណែនាំ រួចឲ្យត្រឡប់ ទៅផ្ទះខ្លួនឯង កាលពីវេលាម៉ោង ២២និង២០ នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចស្ពាន ជ្រោយចង្វា សង្កាត់ស្ពានជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធដែលគិតខ្លីនេះ រួមមានឈ្មោះ ហ្វៀង ចាន់ទិន ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះ យិន សុផល អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ យោងតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលពួកគេសម្រេចចិត្ត គិតខ្លីនាំគ្នាទៅលោតទឹកបែបនេះ គឺដោយសារពួកគេ តែងតែឈ្លោះប្រកែក ជាមួយឪពុកក្មេក ដូច្នេះបុរសជាប្តី បានសុំឲ្យ ប្រពន្ធចាកចេញពីផ្ទះ ដើម្បីរស់នៅជាមួយខ្លួន។
ប៉ុន្តែប្រពន្ធត្រូវជាកូនស្រីបង្កើត ជាមួយបុរសជាឪពុក មានការពិបាកចិត្ត មិនដឹងធ្វើយ៉ាងណាឡើយ ហើយដោយសារ ពិបាកចិត្តខ្លាំងពេក ប្តីប្រពន្ធមួយគូនេះ ក៏សម្រេចដឹកដៃគ្នា ជិះម៉ូតូឌុបមកឈប់ លើស្ពានជ្រោយចង្វា ដើម្បីលោតទឹក សម្លាប់ខ្លួនជាមួយគ្នា ប៉ុន្តែក្តីប្រាថ្នា របស់ពួកគេ មិនបានសម្រេចទេ។ សាក្សី បាននិយាយថា នៅពេលពួកគេ បណ្តើរគ្នាមកដល់ ពាក់កណ្តាលស្ពាន ស្ត្រីជាប្រពន្ធ មិនហ៊ានលោតទឹកទេ ដោយព្យាយាមអង្វរប្តី កុំឲ្យលោតទឹក ទើបមានការប្រទូស្តរាយគ្នា ផ្អើលដល់អ្នកដំណើរ មកជួយឃាត់តែម្តង៕
Source from: watphnom-news.com
























Loading...




Post a Comment