ប៉ូលីសក្រុងប៉ោយប៉ែត បញ្ជូនសិស្សសាលាទំនើង ២នាក់ ពីបទបង្ករបួសស្នាម ទៅតុលាការ
ក្រុងប៉ោយប៉ែត៖បុរសម្នាក់ជិះម៉ូតូបម្រុងទៅផឹកស្រានៅឯដើមស្រស់ខណៈដែលជិះមកដល់ចំណុចកើតហេតុក៏ឮសូរសិស្សសាលាមួយក្រុមក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ជិះម៉ូតូ បម្រុងទៅផឹកស្រា នៅឯដើមស្រស់ ខណៈដែលជិះមកដល់ ចំណុចកើតហេតុ ក៏ឮសូរសិស្សសាលាមួយក្រុម ស្រែកជេរប្រមាថ ក៏ចូលទៅសួរនាំ មួយសន្ទុះក្រោយមក ត្រូវក្រុមសិស្សសាលា ទំនើងមានគ្នា២នាក់ ជិះមូតូពីក្រោយ បានយកដុំថ្មគប់ចំក្បាល បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចដីឡូត៍ ស្ថិតនៅភូមិ សាមគ្គីមានជ័យ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញជនសង្ស័យ ពាក់ឯកសណ្ឋានជាសិស្ស ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-8344 មានគ្នា ២នាក់ បានយកដុំថ្មគប់ចំក្បាល ជនរងគ្រោះបណ្តាលឲ្យបែកក្បាល ផ្នែកខាងឆ្វេង និងផ្ទៃមុខ បែកឈាមហូរពេញខ្លួន ហើយក៏រត់ចោលម៉ូតូ គេចខ្លួនបាត់ស្រមោលតែម្តង។ ជនរងគ្រោះមានឈ្មោះ ជូ ជន់ ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបជាកម្មរករ ស្នាក់នៅភូមិបាលិលេយ្យ ១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។
លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ កាលពីថ្ងៃកើតហេតុ លោកបានបញ្ជា ឲ្យកម្លាំងជំនាញ ចុះស្រាវជ្រាវភ្លាមៗ លុះថ្ងៃទី២០ ខែកុម្ភះ ទើបឈានការឃាត់ខ្លួន ជនសង្ស័យជាសិស្សសាលា នៅចំណុច ភូមិកើតហេតុ ខាងលើនេះ ។ ជនសង្ស័យរួមមាន ឈ្មោះ តៅ សុខជា ភេទប្រុស អាយុ ១៨ឆ្នាំ និង ឈ្មោះ ឃាង សុខខឿន ភេទប្រុស អាយុ ១៨ឆ្នាំ ជនសង្ស័យទាំង ២នាក់ មានលំនៅឋាន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ដោយ ចិន្តា
Source from: watphnom-news.com
























Loading...




Post a Comment