Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឃើញ​គ្រាប់ឡង់​កប់​ក្នុង​ដី យក​ដុំថ្ម​ដំ​លេង ផ្ទុះ​រយះ​ដាច់​ខ្លួន ស្លាប់ ២​នាក់​ក្នុង​ថ្លុកឈាម​

​ខេត្តបាត់ដំបង៖ក្មេង​ស្រី​​ប្រុស២​នាក់បាន​​ប្រ​ទះ​ឃើញគ្រាប់​ឡង់​​លៀន​​ក្បាល​លើ​​អាចម៍​ដីកាយ​​ចាក់​​ធ្វើ​​ផ្ទះ

​ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​​ប្រុស ២​ នាក់ បាន​​ប្រ​ទះ​ឃើញ គ្រាប់​ឡង់​​លៀន​​ក្បាល​លើ​​អាចម៍​ដី កាយ​​ចាក់​​ធ្វើ​​ផ្ទះ ក៏​​នាំ​គ្នា​​ដំ​​លេង​​ផ្ទុះ​ឡើង​​ក​ក្រើក​​ដី ប​ណ្តា​ល​​ឲ្យ​​រយះ​​ដាច់​ខ្លួន ស្លាប់​​ភ្លាមៗ​​នៅ​​​នឹង​កន្លែង​កើត​ហេតុ កាល​ពី​​វេ​លា​​ម៉ោង ១៣​​និង​​៣០នា​ទី​​ថ្ងៃ​ទី​​២១ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ស្រះ​ឬ​ស្សី ភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​លោក ប៊ុន រឿន មេបញ្ជាការ​ង​អាវុធហត្ថ ស្រុក​ប​វេ​ល បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​រួមមាន​ទី​១-​ឈ្មោះ រឿន រិ​ទ្ធ ភេទ​ប្រុស អាយុ ៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ ពៅ ម៉ាន់ និង​ទី​២-​ឈ្មោះ ហ៊ុន ណារិន ភេទ​ស្រី អាយុ ៧​ឆ្នាំ មានផ្ទះ​នៅក្បែរ​គ្នា ក្នុងភូមិ​ឃុំ​ជាមួយគ្នា នៅ​ចំណុច​ស្រះ​ឬ​ស្សី ភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ សព​ក្មេងរងគ្រោះ​ទាំង ២​នាក់ ត្រូវ​គ្រាប់ឡង់ ផ្ទុះ​ត្រូវ​រយះ​ដាច់​ខ្លួនប្រាណ ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម ក្នុង​ថ្លុកឈាម​។​

​សាក្សី​ឈ្មោះ ពៅ  ម៉ាន់ បាន​ឲ្យ​ដឹងថា ដី​ដែលមាន​គ្រាប់ឡង់ កប់​ក្នុង​ដី​នេះ គឺ​គាត់​ជួល​​ម៉ៃ​​ខូង​​ កាយ​​មក​ចាក់​​ធ្វើ​​ផ្ទះ ប្រមាណ ៤​ទៅ​៥ ឆ្នាំ​ហើយ មិនដែល​ជួបប្រទះ ឃើញ​គ្រាប់​ផ្ទុះ​ទេ​។ នៅ​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៤ កូនប្រុស​របស់ខ្លួន និង​កូនស្រី​របស់ អ្នករស់នៅ​ក្បែរ​គ្នា​អាយុ ៧​ឆ្នាំ  បាន​ទៅ​អង្គុយ​កាយ​ដី លេង​បាយឡុកបាយឡ​ជាមួយគ្នា ហើយ​ប្រទះឃើញ​ក្បាល​គ្រាប់​អណ្ដែត​ចេញ ហើយក៏​យក​ដុំថ្ម​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះឡើង ស្លាប់​ទាំង ២​នាក់​តែម្ដង​។​

​លោក ប៊ុន រឿន មេបញ្ជាការ​ង អាវុធហត្ថ​ស្រុក​ប​វេ​ល បាន​បញ្ជាក់ថា សព​ក្មេង​ទាំង ២​នាក់​ត្រូវ​បាន ប្រ​គល់​​ឲ្យ​​ក្រុម​គ្រួ​សារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សូម​ផ្តាំផ្ញើ ដល់​អាណាព្យាបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ចំពោះ អាវុធ ឬ​គ្រាប់​មិនទាន់​ផ្ទុះ កុំអោយ​កូន​លេង​ផ្តេសផ្តាស់ បើ​​មាន​​​សូម​​រាយ​ការណ៍ ជូន​សមត្ថកិច្ច​ស៊ីម៉ាក់ អោយ​យកទៅ​កំទេចចោល ចៀសវាង​មាន​គ្រោះថ្នាក់​ផ្សេងៗ​៕ ដោយ សុខ​ជា​

Wat 22023 Wat 22025


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item