Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផឹកស៊ី​ស្រវឹង​បោក​កែវ​នៅក្នុង​ហាង សុខ​ស៊ីនួន​២ ហើយ​វាយតប់​អ្នកដំណើរ​តាមផ្លូវ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​និង​​មន្ដ្រី​នគរ​បាល​​ម្នាក់បាន​​រង​របួស​ខ​ណៈ​ដែល​​ពួក​គេកំ​ពុង​​ជិះ​​ម៉ូ​តូ​​តាម​ផ្លូវហើយ​​ត្រូវ​​ក្រុម​​ប្រ​មឹកមាន​​គ្នា៥​​ទៅ​​៦

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​និង​​មន្ដ្រី​នគរ​បាល​​ម្នាក់ បាន​​រង​របួស​ខ​ណៈ​ដែល​​ពួក​គេ កំ​ពុង​​ជិះ​​ម៉ូ​តូ​​តាម​ផ្លូវ ហើយ​​ត្រូវ​​ក្រុម​​ប្រ​មឹក មាន​​គ្នា ៥​​ទៅ​​៦ នាក់​​ បាន​មក​ឈរ​​លើ​ផ្លូវ ចាំ​​វាយ​​អ្នក​ជិះ​​ម៉ូតូ បន្ទា​ប់​ពី​​ពួក​គេ​​បោក​​កែវ បោក​​ចាន នៅ​ក្នុង​​ហាង សុខ​​ស៊ី​នួន២ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ សុខ​ស៊ីនួន​២ នៅតាម​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​លេខ​១៩ ស្ថិតក្នុង​សង្កាត់ ផ្សារកណ្ដាល​២ ខណ្ឌដូនពេញ ។​

​សាក្សី​នៅបាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​បុរស​មួយក្រុម​មាន​គ្នា ៥​ទៅ​៦ នាក់​បាននាំគ្នា​ចូល​ផឹកស៊ី នៅក្នុង​ហាង​ខាងលើ លុះ​ពេល​ពួកគេ​ស្រវឹង ស្រា​ជោកជាំ​ហើយ​នោះ ក៏បាន​បោក​កែវស្រា​ដែល​ខ្លួន​ផឹក បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល ហើយ​ឱ្យ​តែមាន​អ្នកបើក​ម៉ូតូ កាត់​តាមផ្លូវ​មុខ​ហាង ដែល​ពួកគេ​កំពុង​ផឹក​នោះ គឺ​ក្រុម​ប្រមឹក​ទាំងនោះ គិតតែ​ពី​ស្រែកជេរ ដោយ​គ្មាន​កោតក្រែង អ្នកណា​ឡើយ ។

​បន្ទាប់មក​ជន​ប្រមឹក ២​នាក់​បាន​ឃាត់​ម៉ូតូ​យុវជន​រងគ្រោះ ហើយ​ព្រួត​គ្នា​វាយ បណ្ដាលឱ្យ​រងរបួស​តែម្ដង​។ ឃើញ​ដូច្នេះ នគរបាល​ព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដែល​ស្លៀកពាក់​ស៊ីវិល កំពុង​ឈរ​តាម​គោលដៅ​ក្បែរ​នោះ បាន​ចូលទៅ​ជួយ​អន្ដរាគមន៍ ក៏ត្រូវ​ក្រុម​ជន​ប្រមឹក​ទាំងនោះ ព្រួត​វាយ​ទាំង​មន្ដ្រីនគរបាល ហើយ​បាននាំគ្នា​រត់គេចខ្លួន បាត់ស្រមោល​តែម្ដង ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ មកជួយ​អន្ដរាគមន៍ និង​សាកសួរ​ជនរងគ្រោះ ពីព្រោះ​ក្រុម​ជនដៃដល់ រត់​បាន​គេចខ្លួនបាត់​អស់​ទៅហើយ ៕

Wat 210112


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item