Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ហ្គា​រ៉ា​សលាង​រថយន្ត​យីហោ DN ធ្វេសប្រហែស ធ្វើ​ឲ្យ​បាត់ កាមរី​បា​ឡែ​ន របស់​ភ្ញៀវ​ទាំង​ថ្ងៃ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នា​ក់​បាន​​បាត់​​រថ​យន្ត​​របស់​ខ្លួនម៉ាក​​កាម​រី​​បា​​ឡែ​នពណ៌​​ស្ករពាក់​​ស្លាក​​លេខប​ណ្តោះ​អា​សន្ន៦៦​៨១

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នា​ក់​បាន​​បាត់​​រថ​យន្ត​​របស់​ខ្លួន ម៉ាក​​កាម​រី​​បា​​ឡែ​ន ពណ៌​​ស្ករ ពាក់​​ស្លាក​​លេខ ប​ណ្តោះ​អា​សន្ន ៦៦​៨១ នៅ​ពេល​ដែល​​យក​​រថ​យន្ត ទៅ​​លាង​នៅ​​ហ្គា​​រ៉ា​ស លាង​​រថ​យន្ត​​មួយ​ក​ន្លែង យី​ហោ DN ហើយ​​ឆៀង​​ចូល​ទៅ​​កាត់​សក់កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅតាម​ផ្លូវ​លេខ​១២២ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​មុនពេល​កើតហេតុ បុរស​ជា​ម្ចាស់​រថយន្ត បាន​យក​រថយន្ត​របស់ខ្លួន ទៅ​ដា​ក់នៅ​កន្លែង​លាង ហើយ​ទំនងជា មិន​ចង់​រងចាំ​យូរ ក៏បាន​ទុក​សោ​រថយន្ត ឲ្យ​ម្ចាស់​ហ្គា​រ៉ា​ស ចេញទៅ​កាត់សក់ មួយសន្ទុះ ពេល​ត្រឡប់ មក​យក​រថយន្ត​វិញ នៅ​កន្លែង​លាង តែ​មិនឃើញ​រថយន្ត​របស់ខ្លួន ទើប​ស្រែក​ឆោឡោ ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ដោះ​ស្រាយ​។ សមត្ថកិច្ច​បានដាក់ ការសង្ស័យ ទៅលើ​កម្មករ​លាង​រថ​យន្ត ដែល​អាច​លួច​បន្លំ នៅពេល​ម្ចាស់​រថយន្ត​មិន​នៅ ហើយ​មាន​ភ្ញៀវ​ញ៉េ​រ​ញ៉ៃ​ផង​នោះ ក៏​បើក​ចេញ​តែម្តង​។

​យ៉ាងណាក៏ដោយ ការបាត់បង់​រថយន្ត​នេះ ត្រូវបាន​គេ​ស្តីបន្ទោស ទៅលើ​ម្ចាស់​ហ្គា​រ៉ា​ស លាង​រថយន្ត យីហោ DN នេះ មិនគួរ​ធ្វេស​ប្រហែល ដល់​ថ្នាក់​ចោរ​មក​លួច រថយន្ត​ភ្ញៀវ មិនដឹង​នោះទេ ហើយ​បើ ការបាត់​រថយន្ត​នេះ ម្ចាស់​ហ្គា​រ៉ា​ស់លាង​រថយន្ត​ខាងលើ មិន​ទទួលខុសត្រូវ​ទៀត​នោះ នឹងធ្វើ​ឲ្យ​អតិថិជន បាត់​ទំនុកចិត្ត លេង​ទៅ​លាង​រថយន្ត ទីនោះ​ទៀតហើយ​។ ម្ចាស់​រថយន្ត​ខាងលើ សូម​អំពាវនាវ​ដល់​អ្ន​ក​ដំណើរ​តាម​ដងផ្លូវ បើ​បានឃើញ​រថយន្ត ដែលមាន​ភិនភាគ និង​ស្លាក​លេខ ប​ណ្តោះអាសន្ន ៦៦៨១ មេត្តា​ជូនដំណឹង ដល់​សមត្ថកិច្ច​ផង​៕

Wat 070211


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item