Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង សង្ស័យ​ស្រវឹងធ្លាក់ភ្នែក បើក​ឡាន​បុក​និស្សិត​ម្នាក់​​ រង​របួស​ធ្ងន់

​ខេត្តសៀមរាប៖រថ​យន្ត​​ឆ្លាម​​របស់​​ប៉ូ​លីសសេ​ដ្ឋ​កិច្ច​​ក្រ​សួង​ម​ហា​ផ្ទៃ​ម្នាក់ធ្វើ​​ដំ​ណើរ​​ដោយ​​ប្រុស​​ស្រី៣​​នាក់មក​ពី​​ភ្នំ​ពេញ​​ទៅ​កាន់​​ខេត្ត​សៀម​រាប

ខេត្តសៀមរាប ៖ រថ​យន្ត​​ឆ្លាម​​របស់​​ប៉ូ​លីស សេ​ដ្ឋ​កិច្ច​​ក្រ​សួង​ម​ហា​ផ្ទៃ​ម្នាក់ ធ្វើ​​ដំ​ណើរ​​ដោយ​​ប្រុស​​ស្រី ៣​ ​នាក់ មក​ពី​​ភ្នំ​ពេញ​​ទៅ​កាន់​​ខេត្ត​សៀម​រាប ក៏​​រ៉េ​​ចង្កូត​​​មក​​ចិ​ញ្ចើម​ផ្លូវ ជ្រុល​​ទៅ​បុក​​ម៉ូ​តូ​​និ​ស្សិត​​ម្នាក់ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់​​បែក​ក្បាល និង​បាក់ជើង ៣​កំណាត់ រួច​ជ្រុល​ទៅបុក​រុញ ឡាន​កូរ៉េ​ដឹក​ផ្លែឈើ​ដែល​ចត​នៅ​ស្ងៀម ឲ្យ​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​របស់ ម្ចាស់​ឡាន​ផ្លែឈើ​នេះ ទើប​បើក​ទៅមុខ​លែង​រួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃទី​៦ ខែកុម្ភ ឆ្នាំ​២០១៤ ស្តិ​ត​នៅ​ផ្លូវជាតិ​លេខ​៦ មុខ​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោ​ធី៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​និស្សិត​រងគ្រោះ មានឈ្មោះ គន់ គី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​ទី​១ រៀន​នៅ​សកល​វិទ្យាល័យ​យូ​ស៊ី បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​រងរបួស​ធ្ងន់​បែកក្បាល និង​បាក់ជើង​ខាងឆ្វេង ៣​កំណាត់ រួច​ត្រូវបាន​មិត្តភក្តិ ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យ​ឯកជន រស្មី​សៀមរាប តែដោយ​សារ ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនបន្ត​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត​។ ចំណែក​ម្ចាស់​រថយន្ត​កូរ៉េ និង​ម៉ូតូ​រ៉ឺម៉ក មានឈ្មោះ អ៊ុង ប៊ុន​សិទ្ធ ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ផ្លែឈើ នៅមុខ​ផ្សារលើ​ធំថ្មី ស្នាក់នៅ​ភូមិ ចុង​កៅស៊ូ​សង្កាត់ ស្លក្រាម ក្រុង​សៀមរាប មិន​រងរបួស​ទេ ។​

​ចំណែក​រថយន្ត​បង្ក ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ២L-១០០២ ភ្នំពេញ បើកបរ​មកពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ទំនងជា​អ្នកបើកបរ​ស្រវឹង ព្រោះ​គេ​ឃើញ បើក​រេ​ចង្កូត​ពេញ​ផ្លូវ​។ សាក្សី​បាន​ឲ្យ​ដឹងថា ក្រោយពេល​បង្កហេតុ គេ​ឃើញ​បុរស​ម្នាក់ បាន​ចូល​ទៅយក​អីវ៉ាន់ ចេញពី​ក្នុង​ឡាន ឃើញ​សុទ្ធតែ​ខោអាវ​ប៉ូលីស មាន​ស័ក្តិ​និង​មាន​កាំភ្លើង ១ ដើម ទៀតផង​។ ជនបង្ក​ត្រូវគេ​ស្គាល់ ឈ្មោះ ស៊ា​ង សេរី​ភ​ក្ត្រ័ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ​ជា​ប៉ូលីស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ទើប​តែ​ផ្លាស់​មក​ប្រចាំការ នៅ​ខេត្តសៀមរាប​៕

Wat 07025



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item