អ្នកលេង Facebook រិះគន់ទៅលើកាយវិការទាហានខ្មែរ ដែលលុតជង្គង់ចំពោះមុខគណៈប្រតិភូបរទេស

ក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍ផង និងរិះគន់ផងទៅលើកាយវិការរបស់ទាហាននៃកងយោធពលខេមរភូមិន្ទ ដែលនាំគ្នាលុតជង្គង់លើកដៃសំពះទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបរទេស ដោយអ្នកលេង Facebook បានចោទជាសំណួរថា តើមានរដ្ឋាភិបាល ឬរាជរដ្ឋាភិបាលប្រទេសណាមួយដែលតម្រូវឲ្យទាហានលុតជង្គង់ទាំងឯកសណ្ឋានបែបនេះ? ឬមានតែព្រះរាជាណាចក្រកម្ពុជាទី២ ដឹកនាំដោយបុរសខ្លាំងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មួយទេ?
អ្នកលេង Facebook បានលើកឡើងថា ក្នុងនាមជាទាហានដែលមានភារកិច្ចការពារជាតិ ការពារទឹកដី និងការពារប្រជាពលរដ្ឋ ត្រូវតែមានភាពស្វាហាប់ និងរឹងប៉ឹង ម៉ឺងម៉ាត់ ប៉ុន្តែបើមានការគោរពចំពោះគណៈប្រតិភូបរទេសក្តី ឬចំពោះមុខថ្នាក់ដឹកនាំប្រទេសក្តី ឬចំពោះមេកើយផ្ទាល់របស់ខ្លួនក្តីគ្រាន់តែលើកដៃគំនាប់ទៅវាគ្រប់គ្រាន់ណាស់ហើយ វាលែងតែក្នុងព្រះរាជពិធីពិសេសចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ គឺមិនមែនត្រូវលុតជង្គង់បង្ហាញអំពីភាពទន់ខ្សោយ ឬថោកទាបរបស់កងទ័ពឡើយ។
សូមប្រិយមិត្តអ្នកអានជួយពិចារណារ និងផ្តល់ជាចម្លើយផង តើក្នុងរូបភាពនេះជាការបង្ហាញអំពីភាពគួរសមឬភាពទន់ខ្សោយរបស់ទាហាននៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី?៕

Source from: www.dtn7.com























Loading...




Post a Comment