Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឧកញ៉ា​ម្នាក់​ពីមុខ​សញ្ញា​ត្រូវ​តុលាការ​តាម​ចាប់ខ្លួន​ក្លាយជា​ទីប្រឹក្សា​ប្រធាន​គណបក្សកាន់អំណាច និង​ជា​ប្រធានព្រឹទ្ធសភា​

​មន្ត្រី​និង​ឈ្មួញ​មួយចំនួន​ដែល​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ប្រទេស ជាពិសេស​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល​គឺ​មិនសូវ​ឲ្យ​តម្លៃ​ទៅលើ​សមត្ថភាព​នៃ​ចំណេះដឹង និង​ភាពថ្លៃថ្នូរ​ស្អាតស្អំ​របស់​ជន​ជាទី​ប្រឹក្សា​ទាំង​នោះទេ ប៉ុន្តែ​តែង​ផ្តោតជាសំខាន់​ទៅលើ​លុយកាក់​និង​ខ្សែ​បក្ខពួក​ប៉ុណ្ណោះ​។​

​មាន​ជន​ដែល​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ខ្លះ​ជា​ពួក​ម៉ាហ្វីយ៉ា (Mafia) នៅ​បរទេស និង​ខ្លះទៀត​ជា​ជន​មុខសញ្ញា​ត្រូវ​តុលាការ​តាម​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​… ។​ល​។

​ព័ស្ដុតាង​ជាក់ស្ដែង​បាន​បង្ហាញថា លោក​ឧកញ៉ា​ម្នាក់ ឈ្មោះ លី សាយ​ឃាង ជា​នាយក​ក្រុមហ៊ុន​ SKL​​ Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់​បណ្តាញ​ចរន្ដអគ្គិសនី​ត​ភ្ជាប់​ពី​ប្រទេស​ថៃ ប្រើប្រាស់​ក្នុង​ខេត្ត​ចំនួន​៣ នៃ​ប្រទេស​កម្ពុជា (​បន្ទាយមានជ័យ​, សៀមរាប និង​បាត់ដំបង​) ធ្លាប់​ត្រូវបាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ខ្លែង​លិខិតស្នាម គៃបំបាត់​ទ្រព្យសម្បត្តិ និង​ប្រាក់​ក្រុមហ៊ុន ម៉េង ស្រ៊ាង កាលពី​អំឡុង​ចុងឆ្នាំ​២០០១ ផ្អើល​ដល់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​ចេញមុខ​អន្តរាគមន៍​សង្កត់​បន្ថែ​ម​ឲ្យ​មាន​ចំណាត់ការ​តាមច្បាប់​ទៅលើ​លោក​ឧកញ៉ា លី សាយ​ឃាង យ៉ាងសកម្ម​តាម​ស្មារតី​លិខិត​លេខ ២០៧៩​សជណ ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០០១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ថ្វី​ដ្បិត​លោក​ឧកញ៉ា លី សាយ​ឃាង ធ្លាប់មាន​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ និង​ធ្លាប់​តុលា​ការចេញ​ដីកាចាប់ខ្លួន​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ក្តី ប៉ុន្តែ​លោក​ឧកញ៉ា លី សាយ​ឃាង ត្រូវ​ទទួលបាន​ការតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នីតិកាល​ទី​២ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១០/៦១៥ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១០ យ៉ាង​ហ៊ឺហា​ប្រកបដោយ​កិត្តិយស​។​

​ឥឡូវនេះ លោក​ឧកញ៉ា លី សាយ​ឃាង មិនទាន់​មានឈ្មោះ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៣ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ប្រទេស​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​ណាមួយ​បន្តទៀត​នៅឡើយ​៕​

Ly-Saykheang-Letter

CEO-half_small

Ly-Saykheang


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item