Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ជ​ញ្ជីង​​ថ្លឹង​​ឡាន​​នៅ​ក្បែរ​​ផ្សារ​​ឧ​ដុង្គ ប្រ​មូល​​លុយ​​បង់​​ជូន​​រដ្ឋ បាន​​តិច​ជាង​​ការ​បង់​​ចូល​​ហោ​ប៉ៅ លោក ម៉ឹង យូ​​ឡេង ​​មិន​​ខ្វល់​​ពី​​ការ​បំ​ផ្លាញ​​ផ្លូវ​​ស្ពាន​

​ខេត្តកណ្តាល៖ច្រើន​​ឆ្នាំ​​មក​ហើយដែល​​ក្រុម​ម​ន្ត្រី​​សា​ធារ​ណ​ការខេត្ត​ក​ណ្តា​លបាន​នាំ​គ្នា​​ដាក់​​ប៉ុស្តិ៍​​ជ​ជុះនៅ​​ចំ​ណុច​​ផ្សារ​​ឧ​ដុង្គតាម​ផ្លូវ​​ជាតិ​​លេខ​​៥នៃ​​ស្រុក​​ព​ញា​ឮ

​ខេត្តកណ្តាល ៖ ច្រើន​​ឆ្នាំ​​មក​ហើយ ដែល​​ក្រុម​ម​ន្ត្រី​​សា​ធារ​ណ​ការ ខេត្ត​ក​ណ្តា​ល បាន​នាំ​គ្នា​​ដាក់​​ប៉ុស្តិ៍​​ជ​ជុះ នៅ​​ចំ​ណុច​​ផ្សារ​​ឧ​ដុង្គ តាម​ផ្លូវ​​ជាតិ​​លេខ​​៥ នៃ​​ស្រុក​​ព​ញា​ឮ ខេត្ត​ក​ណ្តា​ល ដើ​ម្បី​​ត្រួត​ពិ​និត្យ រថ​យន្ត​​ដឹក​ជ​ញ្ជូន​លើស​​​ទម្ងន់ ក្នុង​ន័យ​​បង្ការ​​ទប់ស្កាត់ កុំ​ឲ្យ​មានការ​បំផ្លាញ​ផ្លូវ​ស្ពាន ប៉ុន្តែ​រឿង​ពិត ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ផ្សារ​ឧដុង្គ​នោះ បានត្រឹមតែ​រាប់​ក្បាល​ឡាន​ដឹកទំនិញ យកលុយ​តែប៉ុណ្ណោះ មិនដែល​ខ្វល់ខ្វាយ ពី​ការផ្ទុក​លើស​ទម្ងន់​អ្វី​នោះទេ ដែល​សូម្បីតែ​ក្បែរ​ទីតាំង ជញ្ជីង​ថ្លឹង​រថយន្ត គេ​សង្កេតឃើញ​ផ្លូវជាតិ​លេខ​៥ ប្រេះ​ស្រុត​ជាច្រើន​កន្លែង ហើយ​លោក ម៉ឹង យូ​ឡេង ជា​ប្រធាន​មន្ទីរ សាធារណការ​ខេត្តកណ្តាល មិនដែល​អើពើ ពី​ភាព​អសកម្ម​ទាំងនេះ​ទេ​។​

​ប្រជាពលរដ្ឋ​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ត្រូវ​ចូល​បង់លុយ​ថ្លៃ​បាយ ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ​នោះ ចាប់ពី ៤​ម៉ឺន​រៀល ដល់​១០ ម៉ឺន​រៀល ជា​ទៀងទាត់​។ ក្នុង​មួយថ្ងៃៗ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ មកពី​ច្រកព្រំដែន​នានា រាប់រយ​គ្រឿង ទាំង​រថយន្ត​ខ្សែ ហើយក៏​មានការ​ដឹកទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ ដែល​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត របស់លោក ម៉ឹង យូ​ឡេង សប្បាយ​ក្នុងការ​កើប​លុយ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាម​វិធី​កោសរូស​ផ្សេងៗ ហើយ​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ មិន​ចង់​ឲ្យ​មាន​បញ្ហា ក៏​ចេះតែ​បង់លុយ​ឲ្យ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ដើម្បី​ចៀសផុត ពី​ការត្រួតពិនិត្យ​ឆែកឆេរ ឬ​ការរុះរើ​ផ្ទេរ​ទំនិញ​។

​សកម្មភាព​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ មិន​ខុសពី​ក្រុម​កុងត្រូលជជុះ ប៉ុន្មាន​នោះទេ គឺ​ពួកគេ​ចាំតែ​អង្គុយ រាប់​ក្បាល​ឡាន ដឹកទំនិញ​យកលុយ ទាំង​ការផ្ទុក​លើស​ទម្ងន់  និង​ការផ្ទុក​មិន​លើស​ទម្ងន់ សូម្បីតែ​រថយន្ត​តាក់ស៊ី ក៏ត្រូវ​តែ​ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន​ចាប់ពី ៥​ពាន់​រៀល ដល់ ២​ម៉ឺន​រៀល បើ​មិន​ដូច្នេះ​ទេ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នឹង​ប្រដេញ​តាម​ចាប់ ឲ្យ​ចូល​បង់លុយ​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​។ ក្នុង​មួយថ្ងៃៗ​គ្រាន់តែ ប្រាក់ចំណូល​ដែល​បានមកពី ការរាប់​ក្បាល​ឡាន​យកលុយ រកតែ​បាវ​ច្រក​គ្មានទេ ជាពិសេស​នៅពេល​យប់ មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​ខ្សែៗ គឺជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​របស់លោក ម៉ឹង យូ​ឡេង ដែល​រក្សាទុក ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ ជា​សេនាធិការ សម្រាប់​ប្រមូល​លុយ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​ជាគោលការណ៍​សាលាខេត្ត​កណ្តាល បាន​ឯកភាព​ឲ្យ​មាន ការរៀបចំ​បង្កើត ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត ឲ្យ​ធ្វើ​សកម្មភាព​ចល័ត នៅតាម​ដងផ្លូវ​នានា ទី​ដែលមាន​ការដឹកជញ្ជូន លើស​ទម្ងន់ ដើម្បី​បង្ការ​កុំ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ ប៉ុន្តែ​លោក ម៉ឹង យូ​ឡេង មិនបាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ ឲ្យ​បាន​ដិតដល់​ចំពោះ​សកម្មភាព នៃ​ការដឹកជញ្ជូន​ទំនិញ ផ្ទុក​លើស​ទម្ងន់​ម្តងណា​ឡើយ គិតតែ​ប្រមូលប្រាក់​ថ្លៃ​ក្បាល​ឡាន ដូចជា​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត នៅក្បែរ​ផ្សារ​ឧដុង្គ បានធ្វើ​សកម្មភាព រាប់​ទសវត្សរ៍​មកហើយ តាំងពី​ជំនាន់ លោក មាស សឿន រហូត​ដល់ពេល ដែល​លោក ម៉ឹង យូ​ឡេង ឡើង​ធ្វើជា​ប្រធាន សាធារណការ​ខេត្តកណ្តាល  អ្វីៗ​នៅតែ​ដដែល គ្មាន​ការកែទម្រង់​ទេ​។ នៅពេល​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ សួរនាំ​ពី​ការ​កោសរូស ឲ្យ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់ គេ​សង្កេតឃើញ​មន្ត្រី​ប្រចាំការ នៅ​ជញ្ជីង​រថយន្ត​ក្បែរ​ផ្សារ​ឧដុង្គ បញ្ជាក់ថា ប្រមូល​លុយ​បង់​ជូន​មេ​។​

​តែ​គេ​មិនដឹងថា មេ​កើយ​របស់​ពួកគេ ឈ្មោះ​អ្វី​នោះទេ  គ្រាន់តែ​ដឹងថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នៅ​ទូទាំង​ខេត្តកណ្តាល ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់ របស់​ក្រុមចម្រុះ​ដែល​ដឹកនាំ ដោយ​មន្ទីរ​សាធារណការ ខេត្តកណ្តាល និង​មានការ​ចូលរួម ពី​មន្ត្រី​សាលាខេត្ត​កណ្តាល ដូច្នេះ​គេ​អាច​កាត់​យល់បាន​ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ផ្សារ​ឧដុង្គ​នេះ គឺជា​ប្រភព​សេដ្ឋកិច្ច សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ របស់​ថ្នាក់ដឹកនាំ សាលាខេត្ត​កណ្តាល​ផងដែរ​។ លោក ម៉ឹង យូ​ឡេង កំពុង​កាក់កប​បំផុត ក្នុងការ​ចាត់តាំង ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ចុះ​ធ្វើ​សកម្មភាព​តាមផ្លូវ​ជាតិ ព្រោះ​ទាំង​រថយន្ត ផ្ទុក​លើស​ទម្ងន់ និង​មិន​លើស​ទម្ងន់ សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ទាំងអស់ ហើយ​គេ​មិនដឹងថា លុយ​ទាំងនេះ ត្រូវ​បង់​ចូល​ខ្ទង់​ថវិកាជាតិ​ណាមួយ ឬ​គ្រាន់តែ​ប្រមូល​លុយ យកទៅ​បង់​ចូល​ហោប៉ៅ​របស់លោក ម៉ឹង យូ​ឡេង តាមរបៀប​ពុករលួយ​នោះទេ ៕

Wat 200217 Wat Tram ivtoek


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item