Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ទំនាក់ទំនង​ស្នេហា​លួចលាក់រហូត​មានកូន​ស្រី របស់​អ្នកនយោបាយ​ម្នាក់ ក្លាយជារឿងជូរចត់

​ប្រទេស​ចិន៖ស្ត្រី​ជន​​ជាតិ​ចិន​​ម្នាក់ដែល​​បាន​​ព្យា​យាម​​ទាម​ទារ​​ប្រាក់ពី​​អ្នក​ន​យោ​បាយ​​ជាន់​ខ្ពស់​​​ម្នាក់នៅ​​​ប្រ​​ទេស​​​ចិនស​ម្រាប់​​ការ​ចិ​ញ្ចឹមកូន​ស្រី​​អត់​​ខាន់​ស្លា

ប្រទេស​ចិន ៖ ស្ត្រី​ជន​​ជាតិ​ចិន​​ម្នាក់ ដែល​​បាន​​ព្យា​យាម​​ទាម​ទារ​​ប្រាក់ ពី​​អ្នក​ន​យោ​បាយ​​ជាន់​ខ្ពស់​​​ម្នាក់ នៅ​​​ប្រ​​ទេស​​​ចិន ស​ម្រាប់​​ការ​ចិ​ញ្ចឹម កូន​ស្រី​​អត់​​ខាន់​ស្លា បាន​បង្ហា​ញ​​យ៉ា​ង​​ល​ម្អិត នៃ​​គ​ណ​នី​​ធ​នា​គារ​​របស់​​នាង នៅ​លើ​​ប្រ​ព័ន្ធ​​អ៊ីន​ធឺ​ណិតដោយ​ចៃដន្យ ដែល​គណនី​នោះ បាន​បង្ហាញថា នាង​មាន​ទឹកប្រាក់​ប្រមាណ ៣​លាន​ផោន រួចមកហើយ​។​

​នាង លី សាន​សាន បានធ្វើការ​អះអាងថា នាង​ត្រូវបាន​ជំរុញ ឱ្យចេញ​មុខ ជា​សាធារណៈ បន្ទាប់ពី​សមាជិកសភា គណបក្ស​កុម្មុយនីស្ត​ចិន ប្រចាំខេត្ត​ហេ​ណាន លោក លូ ហ្ស៊ី​យួន បានធ្វើ​ការបដិសេធ មិន​ផ្តល់ប្រាក់​ចិញ្ចឹម​កូន របស់​ពួកគេ​។ ជា​ភស្តុតាង នៃ​ការអះអាង នាង​បាន​បង្ហោះ​រូបភាព​របស់​នាង ដែល​កំពុង​ដេក​ជិត អ្នកនយោបាយ​រូបនោះ ក៏ដូចជា​រូបភាព នៃ​លោក​កំពុង​បីកូន​ស្រី​នោះ​។​

​នាង លី សាន​សាន ក៏បាន​បង្ហោះ នូវ​ឯកសារ​នៅក្នុង​ទម្រង់​ជា​សារ ពី​អ្នកនយោបាយ មួយ​នោះ ដែល​បាន​និយាយ​ពី​អ្នក ដែល​លោក​បាន​ទាក់ទង ដើម្បី​ត្រូវបាន​ជ្រើស​តាំង​លោក ជា​តំណាងឱ្យ គណ​បក្សកុម្មុយនិស្ត​ចិន​។ ប៉ុន្តែ​នៅក្នុង​ឯកសារ ដែល​ត្រូវបាន​បង្ហោះ​នោះ ស្រី​កំណាន់​រូបនោះ បាន​ច្រឡំ​បង្ហោះ នូវ​គណនី​ធនាគារ នាពេល​បច្ចុប្បន្ន របស់​នាង ដែលមាន​ក្នុង​ទឹកប្រាក់ ២៧.០០៨.៩៩៩ យន់ ឬ ២,៦ លាន​ផោន​។​

 រូបភាព​នោះ បាន​បង្កឱ្យមាន​ការសួរនាំ ពី​មិត្តភក្តិ​របស់​នាង នៅលើ​ទំព័រ ហ្វេ​ស​ប៊ុ​ក ថា​តើ​លុយ​នោះ ជា​លុយ​ដែល​ត្រូវបាន​លោក ហ្ស៊ី​យួន ប្រគល់ឱ្យ​នាង​ឬទេ ហើយ​​ការសួរនាំ​នោះបាន បណ្តាលឱ្យ​នាង លុប​រូបភាព​នោះ​ចោល និង​បានធ្វើការ​អះអាងថា លុយ​នោះ​មិនមាន ការពាក់ព័ន្ធ​នឹង​បញ្ហា​នោះទេ​។ នាង សាន​សាន ក៏បាន​ធ្វើការ​អះអាងថា អ្នកនយោបាយ​រូបនោះ​បានធ្វើការ​គាបសង្កត់​ទៅ លើ​អ្នកដទៃ ដើម្បី​ទទួលបាន​តំណែង​ការងារ នាពេល​សព្វថ្ងៃ និង​បាន​និយាយថា បុរស​នោះ​ជា​មនុស្ស​អសីលធម៌ ដោយសារ​ទំនាក់ទំនង ស្នេ​ហា​លួចលាក់​៕

Wat 220211
 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item