ជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ ដួលបែកក្បាលស្លាប់ពេលបញ្ជូនដល់ពេទ្យ
ខេត្ដប៉ៃលិន៖យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដដោយសារជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនបន្ថយល្បឿនខេត្ដប៉ៃលិន ៖ យុវជនម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ដ ដោយសារជិះម៉ូតូលឿនពេក ដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកខឿន ពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង ១និង៤០ នាទីមុខវត្ដរតនសោភ័ណ ហៅវត្ដកោងកាង ស្ថិតក្នុងភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ហើយក្រោយពេលពិនិត្យរួច បានប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះមានឈ្មោះ ធឿន សៀត ហៅម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរជាងបាញ់ថ្នាំម៉ូតូ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជិះម៉ូតូម៉ាក់វីវ៉ា ស៊េរីឆ្នាំ២០១១ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1J-8777 បានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ដប៉ៃលិន ។សាក្សីបាននិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង យ៉ាងលឿនវ៉ាម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ដួលបែកក្បាលសន្លប់ និងបានស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ៕
Source from: watphnom-news.com























Loading...




Post a Comment