ចាប់ពង្រត់សិស្សសាលា បឋមសិក្សាវត្តភ្នៀត រត់មិនរួចយកមកទម្លាក់ នៅកន្លែងដើមវិញ
រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចាប់ពង្រត់កុមារីម្នាក់ជាសិស្សសាលាបឋមសិក្សាវត្តភ្នៀតរត់គេចជិត១ម៉ោងរាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ពង្រត់ កុមារីម្នាក់ជាសិស្សសាលា បឋមសិក្សាវត្តភ្នៀត រត់គេចជិត១ម៉ោង ទើបដឹកកុមារីរងគ្រោះ ទៅទម្លាក់ក្បែរកន្លែងដើមវិញ បង្កឲ្យមានការផ្អើលឆោរឡោ កាលពីវេលាម៉ោង ១០និង២០ នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ វ័យ ចាន់រី អាយុ ៦ឆ្នាំជាសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សា វត្តភ្នៀត មានឪពុកឈ្មោះ សុង វ័យ អាយុ ២៩ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានប្រពន្ធឈ្មោះ សោម សុខបាន អាយុ ២៨ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រ អ្នកទាំង ៣ រស់នៅក្នុងភូមិចុងថ្នល់ខាងជើង សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ កុមារីរងគ្រោះ បានចេញពីសាលារៀន ដើរមកដល់ម្តុំស្ពានថ្មទី២ ខាងជើងវត្តភ្នៀត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង៥០ ពណ៌ទឹកប៊ិច ជិះមកអែបកុមារីរងគ្រោះ រួចហើយល្បួងឲ្យឡើងជិះម៉ូតូ ដោយឲ្យលុយកុមារីរងគ្រោះ ចំនួន ២០០០រៀល ហើយភ្លាមៗនោះ ជនសង្ស័យបានលើក កុមារីរងគ្រោះ ដាក់លើម៉ូតូជិះចេញទៅ។ ចៃដន្យស្រាប់តែ អ្នកលក់បន្លែម្នាក់ឃើញ ហើយបានទៅប្រាប់អ្នកភូមិថា មានបាត់កូនចៅទេ ព្រោះខ្លួនឃើញគេចាប់ក្មេង ដឹកចេញទៅបាត់ហើយ ទើបធ្វើឲ្យមានការ ភ្ញាក់ផ្អើលតែម្តងទៅ។
នគរបាលបានស្វែងរក ចាប់ជនសង្ស័យ អស់ជិតកន្លះម៉ោង នៅតែរកមិនឃើញ ហើយអ៊ុំរបស់កុមារីរងគ្រោះ បានជិះម៉ូតូដើររកក្មួយ ដល់ម្តុំស្ពានថ្មខាងត្បូង ស្រាប់តែឃើញក្មួយស្រី ជិះម៉ូតូជាមួយជនសង្ស័យ ដោយបញ្ជាក់ថា គេឃើញក្មេងស្រីរងគ្រោះដួល ហើយក៏បានឌុបមក រួចហើយជនសង្ស័យ បានដាក់កុមារីរងគ្រោះ ឲ្យអ៊ុំនាងរួចហើយ ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ យ៉ាងណាក៏ដោយ ពុំទាន់មានប្រភពណាមួយ បញ្ជាក់ឲ្យច្បាស់ ពីការចាប់ពង្រត់ក្មេងស្រីរងគ្រោះ ឬមួយយ៉ាងណានោះទេ ៕
Source from: watphnom-news.com
























Loading...




Post a Comment