Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ល្បែង​កន្ទុយលេខ បៀរ​អាប៉ោង បាល់ទាត់ រីក​ដូច​ផ្សិត​នៅ​ក្រុង​បាត់ដំបង គ្មាននរណា​បង្ក្រាប​

​ខេត្តបាត់ដំបង៖ល្បែង​​កន្ទុយ​លេខបៀរ​​អា​ប៉ោងបាល់​ទាត់កំ​ពុង​​រីក​​ដូច​​ផ្សិត​​តាម​​ដង​ផ្លូវក្នុង​​ក្រុង​​បាត់​ដំ​បងមិន​មាន​​សមត្ថ​កិច្ច​​ប​​ង្ក្រា​ប

ខេត្តបាត់ដំបង ៖ ល្បែង​​កន្ទុយ​លេខ បៀរ​​អា​ប៉ោង បាល់​ទាត់ កំ​ពុង​​រីក​​ដូច​​ផ្សិត​​តាម​​ដង​ផ្លូវ ក្នុង​​ក្រុង​​បាត់​ដំ​បង មិន​មាន​​សមត្ថ​កិច្ច​​ប​​ង្ក្រា​ប បែរ​ជា​​ចុះ​ប​ង្ក្រាប វង់​ល្បែង​​តូច​តាច ដែល​​លួច​​លេង​​តាម​​ដុប​​ព្រៃ តាម​​ស្រុក​ ​ឃាត់​ខ្លួន​​ម​នុស្ស ៨​​នាក់និង​ម៉ូតូ ៤​គ្រឿង កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​នគរបាល ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បានអោយដឹងថា ក្រុម​អ្នកញៀន​ល្បែង​ប្រុស ស្រី​ចំនួន ៦​នាក់ ចំណោម ៨​នាក់ ដែល​ឃាត់ខ្លួន​មាន​ទី​១- ឈ្មោះ យឿ​ម ធួ​ក ភេទ​ស្រី អាយុ ៤៥​ឆ្នាំ​, ២-​ឈ្មោះ ដន មុំ ភេទ​ស្រី អាយុ ២៩​ឆ្នាំ​, ៣-​ឈ្មោះ តាំង ប៊ុន​ហៀ​ង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ​, ៤-​ឈ្មោះ ហូត សំ​បឿន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​, ៥-​ឈ្មោះ ធឿ​ប ស៊ី​ម៉ុ​ត  ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ និង​៦-​ឈ្មោះ ប៉ាង សា​ភឿ​ត ភេទ​ប្រុស អាយុ ៥២​ឆ្នាំ​។ ដោយឡែក​ឈ្មោះ សាំង សា​វៀង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​មេខ្លោង​និង​ស្ត្រី​ម្នាក់ មានកូន​តូច​បាន​ដោះលែង តាំងពី​ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤​។

​អ្នកបើក​ល្បែង និង​អ្នកលេង បានអោយដឹងថា ទោះជា​ដឹងថា​ខុសច្បាប់​ក៏ដោយ ពួកគាត់​ខំ​នាំគ្នា​ទៅលេង អោយ​ឆ្ងាយ​ពី​ក្រុង កុំអោយ​គេ​ឃើញ តែ​ទីបំផុត​ត្រូវ​សមត្ថកិច្ច តាម​ចាប់​ទៀត ហើយ​មុន​បើក​ល្បែង បាន​បង់​អោយ​នគរបាល​ប៉ុស្តិ៍​ចំនួន ១០​ម៉ឺន​រៀល អាវុធហត្ថ​ស្រុក ១៧​ម៉ឺន​រៀល នគ​បាល​ស្រុក ១០​ម៉ឺន រៀល​អង្ករ ១​កា​រ៉ុង ការិយាល័យ​កំរិត​ស្រាល ២០​ម៉ឺន​រៀល​នគរបាល​កំរិតធ្ងន់ ១០​ម៉ឺន​រៀល ក្រុម​ខ្លាហោះ ២០​ម៉ឺន​រៀល​។ ចំណែក​ល្បែង ក្នុង​ក្រុង​បាត់ដំបង មាន​បៀរ​អាប៉ោង ចាក់បាល់​ទាត់ តាម​អ៊ិន​ធឺ​ណែ​ត និង​កន្ទុយលេខ លេង​តាមផ្លូវ​គ្មាន​លាក់បាំង ពី​ភ្នែក​ច្រមុះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង ម្តេច​មិន​បង្ក្រាប​។

​ជាពិសេស​វង់​អាប៉ោង​របស់​ឈ្មោះ ម៉េង បើក​លេង​ចាញ់ឈ្នះ រាប់ម៉ឺន​ដុល្លារ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ វង់​បៀរ​អាប៉ោង នៅផ្ទះ​តា​ឌី បើក​លេង​យ៉ាង​គគ្រឹក​គ្រេង នៅ​ភូមិ​អូរ​តា​គាំ សង្កាត់​ទួល​តា​ឯក​។ កន្ទុយលេខ តាម​ដងផ្លូវ​រាប់រយ​កន្លែង និង​កន្លែង​លក់​ភ្នាល់​បាល់ទាត់ ដឺ​ថែម (the time) ដែលមាន​ម្ចាស់​ឈ្មោះ ជុំ ហ៊ុន បើក​លេង​យ៉ាង​សប្បាយ គ្មាន​អ្នក​បង្ក្រាប ប្រហែលជា​បន​ល្បែង​ទាំងនេះ បង់ប្រាក់​ច្រើនជាង អ្នកលេង​តាម​ស្រុក ឬ​យ៉ាងណា ?

​ពាក់ព័ន្ធ​ករណីនេះ​លោក ស ថេត ស្នងការ​នគរបាល ខេត្តបាត់ដំបង កាលពី​ប្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ បាន​បញ្ជាក់ថា ជនសង្ស័យ​លេងល្បែង​ទាំង ៦​នាក់ សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ហើយ​ចំពោះ​បន​ល្បែង​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង​លោក​និង​អោយកម្លាំង ចុះបង្ក្រាប​ដូច​ភ្លៀងរលឹម ព្រោះ​លោក​មិនបាន ទទួល​ប្រាក់​ពី​អ្នក​ល្បែង​ទាំង​នោះឡើយ​៕ ដោយ សុខ​ជា​

Wat 27032 Wat 27033


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item