Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឡាន​វី​ហ្គោ​បោល​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ ហើយ​ជ្រុល​បុក​ផ្ទះ​ប្រជាពលរដ្ឋ ក្រឡាប់​ផ្ងារជើង

​ខេត្តកណ្តាល៖រថ​យន្ត​​វី​​ហ្គោ​​មួយ​គ្រឿងដែល​​គេ​​ស​ង្ស័យ​ថាអ្នក​បើក​បរ​​ស្រ​វឹង​ស្រាបាន​​បើក​​យ៉ាង​​លឿនតាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៥១រេ​​ចង្កូត​​ទៅ​ខាង​​ឆ្វេង​ដៃ

​ខេត្តកណ្តាល ៖ រថ​យន្ត​​វី​​ហ្គោ​​មួយ​គ្រឿង ដែល​​គេ​​ស​ង្ស័យ​ថា អ្នក​បើក​បរ​​ស្រ​វឹង​ស្រា បាន​​បើក​​យ៉ាង​​លឿន តាម​​ប​ណ្តោ​យ​​ផ្លូវ​ជាតិ​​លេខ​​៥១ រេ​​ចង្កូត​​ទៅ​ខាង​​ឆ្វេង​ដៃ បុក​​ដើម​​ក្រ​ខុប​​ពីរ​​ដើម​​ បាក់​​រាប​​ដល់​​ដី ហើយ​​បាន​​បន្ត​​ទៅ​បុក ម៉ូ​តូ​​មួយ​គ្រឿងបណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ស្លាប់​ភ្លាមៗ​មួយ​រំពេច ហើយ​បន្ត​ទៅបុក​រះ​តូប​លក់​សាំង និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ទើប​រថយន្ត​ក្រឡាប់​ផ្ងារជើង ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង ២៣​និង​២០ នាទី យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​ម៉ា​កវី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-9175 បើកបរ​ដោយ​ជន មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ បាន​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ ទឹម វិបុល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-7308 គ្មាន​បំពាក់​កញ្ចក់​មើល​ក្រោយ និង​ពាក់មួក​ការពារ​សុវត្ថិភាព ។​

​នៅ​មុនពេល​កើតហេតុ រថយន្ត​វី​ហ្គោ​ខាងលើ បាន​បើកបរ​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​បើក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​ដើម​ក្រខុប​ពីរ​ដើម នៅក្បែរ​ចិញ្ចើមផ្លូវ បាក់​រាប​ដល់​ដី រួច​បន្ត​ទៅមុខ​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ដែល​កំពុង​បើកបរ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ខ្ទាត ទៅ​បោក​ផ្ទប់​ជាមួយ​បង្គោល ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ក្រោយពី​បុក​ម៉ូតូ​ហើយ​នោះ រថ​យន្ត​បង្ក​នៅតែ​ពុំទាន់​អស់​ល្បឿន ក៏បាន​បន្តទៅ​មុខ​បុក​រះ តូប​លក់​ប្រេងសាំង និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង នៅក្បែ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង ទៅមុខ​លែងរួច​តែម្តង​៕

Wat 27034 Wat 27035


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item