Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ផ្កាយរណប​ចាប់បាន​រូបភាព គួរ​ឲ្យ​សង្ស័យ​រាប់រយ​បំណែក នៅក្បែរ​ចំណុច​ធ្លាក់​យន្តហោះ​

​ក្រុង​បាងកក៖កា​សែត​​បាង​កក​​ប៉ុស្ដិ៍ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​​ព្រ​ហ​ស្បតិ៍ទី​​២៧ខែ​មី​នាបាន​​ប​ង្ហាញ​ថាផ្កា​យ​រណប​​ថៃ

​ក្រុង​បាងកក ៖ កា​សែត​​បាង​កក​​ប៉ុស្ដិ៍ ចេញ​ផ្សាយ​​នៅ​​ថ្ងៃ​​ព្រ​ហ​ស្បតិ៍ ទី​​២៧ ខែ​មី​នា បាន​​ប​ង្ហាញ​ថា ផ្កា​យ​រណប​​ថៃ បាន​​ចាប់​​រូប​ភាព​​វត្ថុ​​ជា​ច្រើន ប្រ​មា​ណ​​ជា ៣០០ បំ​ណែក​​នៅ​ក្នុង ម​ហា​ស​មុទ្រ​​ឥ​ណ្ឌា នៅ​ក្បែរ​​នឹង​​តំ​បន់ ស្វែង​រក​​យន្ត​ហោះម៉ា​ឡេស៊ី អ៊ែ​ឡាញ MH-370 ដែល​បាន​បាត់ដាន​ចុងក្រោយ នៅ​ទីនោះ ប៉ុន្តែ​ប្រតិបត្តិ​ការរុករក ត្រូវបាន​ពន្យារពេល ដោយសារតែ​អាកាសធាតុ​ដ៏​អាក្រក់​។

​លោក Anond Snidvongs នាយក​ទីភ្នាក់ងារ​ព័ត៌មាន និង​អភិវឌ្ឍន៍ បច្ចេកវិជ្ជា​អវកាស បាន​ឲ្យ​ដឹងថា វត្ថុ​ប្រមាណ ៣០០ ទំហំ​ផ្សេងៗ​គ្នា ត្រូវបាន​ពិនិត្យឃើញ​ពី​ផ្កា​យរណប​នៅ ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា ចម្ងាយ​ប្រមាណ ២៧០០ គីឡូម៉ែត្រ ពី​ទីក្រុង Perth ប្រទេស​អូស្ត្រាលី​។ រូបភាព​ទាំងនោះ ត្រូវបាន​បង្ហាញ​ដោយ ផ្កាយរណប Thiachote កាលពី​ថ្ងៃ​ច័ន្ទ ហើយ​រយៈពេល ២​ថ្ងៃនេះ ត្រូវបាន​បញ្ជូន​ឯកសារ ទៅកាន់​អាជ្ញាធរ​ម៉ាឡេស៊ី​។

​លោក Anond Snidvongs បាន​ឲ្យ​ដឹង​ទៀតថា វត្ថុ​ទាំងនោះ​មាន​ចម្ងាយ ប្រមាណ ២០០​គីឡូម៉ែត្រ ពី​តំបន់​ដែល​ផ្កាយរណប​បារាំង បាន​រកឃើញ​១២២ បំណែក កា​ល​ពី​ថ្ងៃអាទិត្យ ហើយ​វា​នៅតែ មិនទាន់​ច្បាស់​ថា វត្ថុ​ទាំងអស់នោះ​គឺជា បំណែក​យន្តហោះ Boeing777 ជើងហោះហើរ MH-370 ដែល​​​បាត់ដាន ចេញពី​រ៉ា​ដា​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ ដោយ​បាន​​នាំ​យក​​មនុស្ស​​ចំ​នួន ២៣៩​​នាក់ ទៅ​ជា​​មួយ​​ផង​៕

Wat 270311 Wat 270317


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item