
ដើរស្ទាបគូថស្រីៗក្នុងពិធីរាំកម្សាន្តក្នុងភូមិ ត្រូវជនទំនើងកាប់ប្រហាររបួសធ្ងន់ស្រាល ៣នាក់

រាជធានីភ្នំពេញ ៖ ដោយសារជម្លោះ នៃការដើរស្ទាបគូថស្រីៗ ក្នុងពិធីរាំកម្សាន្តក្នុងភូមិ យុវជន ២នាក់បានរងរបួសធ្ងន់ ដោយសារជនសង្ស័យមានគ្នា ៤នាក់ បានកាប់ប្រហារ នៅក្នុងកម្មវិធីរាំកម្សាន្ដនៅក្នុងភូមិ កាលពីវេលាម៉ោង ១០និង៣៥ នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ អ៊ុំ សុខវែង ភេទប្រុស អាយុ ២៦ឆ្នាំ ជា កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ខ្លូត មាស ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ ។ សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនជនរងគ្រោះ ជាប្អូនឈ្មោះ ជុច កុសល រួមទាំងសាច់ញាតិ និងមិត្ដភក្ដិ ៥នាក់ រួមមានប្រុស២ និងស្រី៣ នាក់ បានបង្កើតកម្មវិធី រាំលេងកម្សាន្ដ និងលេងល្បែងប្រជាប្រិយក្នុងភូមិ ។
ពេលនោះឮថា ឈ្មោះ ជុច កុសល បានដើរញ៉េះញ៉ោះជាមួយស្រីៗ ហើយប៉ះចំគូកំណាន់របស់គេ ក៏ត្រូវជនសង្ស័យ ៤នាក់ ព្រួតគ្នាវាយទៅលើឈ្មោះ ជុច កុសល ។ ពេលនោះអ្នកឃើញហេតុការណ៍ បានរត់ទៅប្រាប់ថា គេកំពុងវាយប្អូន ស្រាប់តែបងប្រុស របស់ឈ្មោះ ជុច កុសល បានរត់ទៅមើលប្អូន ឃើញកំពុងដួលនៅលើដី ក៏ទ្រោបពីលើប្អូន កុំឱ្យគេវាយបន្តទៀត តែជនសង្ស័យបានកាប់ប្រហារ ទៅលើបងប្រុស បណ្ដាលឱ្យរបូសធ្ងន់តែម្ដង។ ក្នុងពេលជាមួយគ្នា នោះដែរយុវជនម្នាក់មកទិញទឹកសុទ្ធ ក្បែរកន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យទាំងនោះ វាយបណ្ដាលឱ្យរយះចង្កា របួសធ្ងន់ផងដែរ៕
Source from: watphnom-news.com
Post a Comment