Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

រំលោភ​កូនស្រី​អ្នកលក់​បាយ ហើយ​រៀបការ​បាន ៤​ថ្ងៃ ចុះចោល​ប្រពន្ធ ត្រូវ​ម្តាយក្មេក​ប្តឹង​

​ខេត្តកំពត៖ជន​ស​ង្ស័យ​​ម្នាក់ជា​​បុគ្គ​លិក​​ធ​នា​គារប្រា​​សាក់ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ឃាត់​ខ្លួនដើ​ម្បី​​សាក​សួរ​និង​​ក​សាង​​សំ​ណុំ​រឿងប​ញ្ជូន​ទៅ​​សា​លា​ដំ​បូង

​ខេត្តកំពត ៖ ជន​ស​ង្ស័យ​​ម្នាក់ ជា​​បុគ្គ​លិក​​ធ​នា​គារ ប្រា​​សាក់ ត្រូវ​បាន​​ស​មត្ថ​កិច្ច​​ឃាត់​ខ្លួន ដើ​ម្បី​​សាក​សួរ​និង​​ក​សាង​​សំ​ណុំ​រឿង ប​ញ្ជូន​ទៅ​​សា​លា​ដំ​បូង នៅ​​ព្រឹក​ថ្ងៃ​ទី​២​៦ ខែ​មី​នា ឆ្នាំ​​២០​១៤ ដោយ​​យោង​តាម​​​ដី​កា​​របស់​​ព្រះ​រា​ជ​អា​ជ្ញា ក្រោម​​បទ​​ចោទប្រកាន់​ពី​ការ រួមភេទ​ជាមួយ​អនីតិជន កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ពាក្យបណ្តឹង របស់​ម្តាយក្មេក​។

​ជនសង្ស័យ​ឈ្មោះ មៀ​ច លាង​ហុង អាយុ ២៨​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​ប្រា​សាក់ ស្នាក់នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត ខេត្តកំពត មាន​ស្រុកកំណើត នៅ​ភូមិ​បន្ទាយ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ​។ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ សមត្ថកិច្ច បានទទួល​ពាក្យបណ្តឹង ពី​ស្ត្រី​ឈ្មោះ មាស ស៊ីណា មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បាន​ចោទប្រកាន់ថា​ឈ្មោះ មៀ​ច លាង​ហុង បាន​រួមភេទ​ជាមួយ​កូនស្រី​របស់ខ្លួន ដែល​ស្ថិតក្នុង​វ័យ​ជា​អនីតិជន​។

​គួរ​បញ្ជាក់ថា បណ្តឹង​ស្តី​ពីបទ​រួមភេទ ជាមួយ​អនីតិជន​នោះ កើតឡើង​ដោយសារ ស្ត្រី​ជា​ម្តាយ ក្មេក របស់​ជនសង្ស័យ ខឹង​កូនប្រសារ ចុះចោល​ប្រពន្ធ ដែលជា​កូន​របស់គាត់ បន្ទាប់ពី​រៀបការ​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤​។ ក្រោយពេល​រៀបការ បាន​មួយថ្ងៃ​ឈ្មោះ មៀ​ច លាង​ហុង បាន​យក​ខោអាវ ចាក​ចេញពីផ្ទះ​ប្រពន្ធ ទើប​បង្ក​ឱ្យ​ម្តាយក្មេក​ខឹង និង​ឈានទៅ​ដាក់ពាក្យ​បណ្តឹង​។ អំឡុង​ឆ្នាំ​២០១២ ឈ្មោះ មៀ​ច លាង​ហុង មក​ធ្វើ​ការងារ​នៅ​ភ្នំ​បូកគោ ដោយ​ហូបបាយ ខែ របស់​ស្ត្រី មាស ស៊ីណា រហូត​មាន​ទំនាក់ទំនង ជាមួយ​កូនស្រី អ្នកលក់​បាយ​រូបនេះ​។

​ក្រោយមក​ឈ្មោះ មៀ​ច លាង​ហុង ក៏​ប្តូរ​ការងារ​ទៅ​ធនាគារ​ប្រា​សាក់​វិញ ហើយ​ឈប់​ហូបបាយ​ខែ​របស់​ស្ត្រី​នោះ តែ​ការទំនាក់ទំនង ជាមួយ​កូនស្រី​នៅតែ​បន្ត​។ នៅ​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ ឈ្មោះ មៀ​ច លាង​ហុង ក៏​បង្កើត​កម្មវិធី​ហូបបាយ​នៅផ្ទះ ស្ត្រី​ឈ្មោះ មាស ស៊ីណា មាន​ទាំង​ការ​ពិសា​ស្រា​បៀ​ផង​។ ពេល​ស្រវឹង​ទាំង​ស្ត្រី​ម្ចាស់ផ្ទះ ទាំង​ភ្ញៀវ​ទើប​ការហូបចុក​បាន​បញ្ឈប់ ហើយ​ឈ្មោះ មៀ​ច លាង​ហុង បាន​សុំ​សម្រាក​នៅផ្ទះ​នោះ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​តាមផ្លូវ ហើយ​ទំនង​ជាមាន​ឱកាសល្អ ឈ្មោះ មៀ​ច លាង​ហុង បាន​ចាប់​រំលោក​កូនស្រី​ម្ចាស់ផ្ទះ​រហូត​បានសម្រេច​។

​រយៈពេល​ថ្ងៃ​ក្រោយមក រឿង​ចាប់រំលោភ​បាន​បែកធ្លាយ ទើប​ស្ត្រី​ជា​ម្តាយ​ទូរស័ព្ទ ហៅ​ឈ្មោះ មៀ​ច លាង​ហុង មក​សួរនាំ​ក៏​កើត​ជាការ​សន្យាថា ចូល​ស្តីដណ្តឹង​រៀបការ​តាម​ប្រពៃណី ក្នុងករណី​ដែល ធ្វើ​ច្បាប់​អា​ពា​ហ៍​ពី​ពា​ហ៍​បាន​។ ដូច​ការសន្យា ភាគី​ខាង​ប្រុស​បាន​នាំ ឪពុកម្តាយ​ចូល​ស្តីដណ្តឹង និង​ដាក់​ថ្ងៃ​រៀបការ គឺ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤​។ មិនដឹងថា មានការ គិត​ឃើញ​យ៉ាងណា ស្រាប់តែ​មួយថ្ងៃ​បន្ទាប់ បែរជា​កូនកំលោះ ដែល​បាន​រៀបការ​ថ្មីថ្មោង យក​ខោអាវ ចុះចោល​ប្រពន្ធ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ខឹង បង្កឱ្យមាន​ការប្តឹង ពីបទ​រួមភេទ​ជាមួយ អនីតិជន​តែម្តង​៕

Wat 260320


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item