
នៅសល់មួយខែកន្លះទៀតដល់ថ្ងៃរៀបការ កូនក្រមុំរត់ចោលផ្ទះ នាំឲ្យម្តាយគាំងបេះដូង

រាជធានីភ្នំពេញ ៖ នៅសល់តែមួយខែកន្លះ ដល់ថ្ងៃរៀបការ កូនស្រីបានរត់ចោលកូនកំលោះ មករាជធានីភ្នំពេញបាត់ ហើយនៅពេលម្តាយ តាមហៅទៅចូលរោងការ ស្រាប់តែនាងបដិសេធ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរតាមដងផ្លូវ កាលពីវេលាម៉ោងជាង ២ រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅហាងគុងទាវយីហោ តារា ផ្លូវ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីដែលត្រូវរៀបការ មានឈ្មោះ នាង សុភី អាយុ ១៩ឆ្នាំ និង ម្តាយឈ្មោះ នាង សាត អាយុ ៤២ ឆ្នាំរស់នៅភូមិ ឃុំទ្រាត ស្រុកគីរីវង្ស ខេត្តតាកែវ។ ឈ្មោះ នាង សុភី ជាអនាគតកូនក្រមុំ បានរត់ពីផ្ទះមកជួយលក់គុយទាវ កាហ្វេនៅហាងខាងលើ ។ម្តាយបានចាប់អូសកូនស្រី អោយចូលទៅក្នុងរថយន្ត តែនាងមិនព្រមចូល ក៏កើតជាការអូសតាមដងផ្លូវ ធ្វើអោយផ្អើលដល់សមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍។
កូនស្រី បានឆ្លើយថា “ដាច់ខាត គឺមិនព្រមទៅរៀបការទេ ពីព្រោះនាងមិនបាន ស្រឡាញ់បុរសនោះ”។ យ៉ាងណាក៏ដោយស្ត្រីឈ្មោះ នាង សាន បានបញ្ជាក់ថា នៅសល់តែ មួយខែកន្លះទៀតទេ ដល់ថ្ងៃរៀបការហើយ តែបើមិនព្រមទៅរៀបការទេនោះ ភាគីខាងស្រីត្រូវតែសងបណ្តាការទាំងអស់ ។ ដោយសារតែខឹងនិងកូនខ្លាំងពេក ស្ត្រីជាម្តាយបានគាំងបេះដូង ដួលនៅប៉ុស្តិ៍ប៉ូលិស កាកាបតែម្តង៕
Source from: watphnom-news.com
Post a Comment