Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ឌុប​គ្នា​ទៅ​ទិញ​ស្រា​មក​ផឹក​បន្ត ជ្រុល​ទៅបុក​ឡានធ្លាយ​ពោះវៀន បែក​ថ្លើម​ស្លាប់​ភ្លាមៗ​

​រាជធានី​ភ្នំពេញ៖យុវ​ជន២​​នាក់​​បាន​​ស្លាប់​បាត់​​ជី​វិតម្នាក់​​ស្លាប់​​នៅ​​​នឹង​ក​ន្លែងនិង​​ម្នាក់​ទៀត​​ស្លាប់​​ក្រោយ​​ពេល​​ដឹក​ប​ញ្ជូនដល់​​មន្ទីរ​ពេទ្យ

​រាជធានី​ភ្នំពេញ ៖ យុវ​ជន ២​​នាក់​​បាន​​ស្លាប់​បាត់​​ជី​វិត ម្នាក់​​ស្លាប់​​នៅ​​​នឹង​ក​ន្លែង និង​​ម្នាក់​ទៀត​​ស្លាប់​​ ក្រោយ​​ពេល​​ដឹក​ប​ញ្ជូន ដល់​​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹង ហើយ​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា ទៅ​រក​​ទិញ​​ស្រា​​មក​​ផឹក​​បន្ត បាន​​ជ្រុល​​ទៅ​បុក​​រថ​យន្ត ដែល​ បើក​ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ មុខផ្ទះ​សំណាក់​ភ្នំ​មាស ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់បាត់​ជីវិត ទី​១-​ឈ្មោះ សូត្រ វុទ្ធី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​វល្លិ​ន័យ ឃុំ​ស្រែ​ននោង ស្រុក ត្រាំកក់ ខេត្តតាកែវ ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ទី​២-​ឈ្មោះ ទន់ រ៉ូ​ប៊ែ​រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ សំណង់​ស្ថាបត្យកម្ម រស់នៅ​ភូមិ​វត្ត​ស្លែង សង្កាត់ ពងទឹក ខណ្ឌដង្កោ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ទាំង ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​២០០៥ ឡើង​តែម​២០១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1E-5993 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើក​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​វា​រថយន្ត​កូរ៉េ ១,៥​តោន មិន​ចាំ​ស្លាក​លេខ បើក​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​រេ​ចង្កូត ជ្រុល​ទៅបុក​ចំ​ពីមុខ​រថយន្ត​ម៉ាក ស៊ី​អ័​រ​វី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7114 ជិះ​ដោយ​ស្ត្រី ៤​នាក់ នាំ​ឲ្យ​អ្នកបើកបរ​ម៉ូតូ បោក​ផ្ទប់​ជាមួយ​កញ្ចក់​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។​

​ចំណែក​អ្នករួមដំណើរ បាន​រងរបួស​ធ្ងន់ធ្ង​រ បាក់ជើង​ទាំង​២ មុត​ធ្លាយ​ពោះវៀន និង​ដាច់​ថ្លើម​ខ្ទាត​ចេញមកក្រៅ​មួយ​ដុំ ម៉ូតូ​ផ្លោង​ខ្ទាត​ជាង ១០​ម៉ែត្រ ខ្ទេច​ស្ទើរតែ​ទាំងស្រុង ចំណែក​រថយន្ត រយះ​ខ្ទេច​មុខ​ខាងស្តាំ និង​បែក​កញ្ចក់​។ ក្រោយ​កើតហេតុ ស្ត្រី​ទាំង ៤​នាក់ នាំគ្នា​រត់គេចខ្លួន​បាត់​ស្រមោល​។ សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ ក្រោយពេល​សមត្ថកិច្ច​ជំនាញ ធ្វើការ​ពិនិត្យ​រួចរាល់​ហើយ​នោះ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅផ្ទះ​រៀងៗ​ខ្លួន​៕

Wat 23033


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item