Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ដើរ​ផឹកស៊ី​ស្រវឹង​រាល់ថ្ងៃ រហូត​ស្លាប់ចោល​ប្រពន្ធ​កូន ឡើង​ស្អុយរលួយ​ក្នុង​បុរី​សន្តិភាព​២

​រាជធានី​ភ្នំពេញ៖សាក​សព​​បុរ​ស​​ម្នា​ក់​បាន​​ស្លាប់នៅ​ក្នុង​​ផ្ទះ​​រ​ហូត​​ធុំ​ក្លិន​​ស្អុយត្រូវ​​ប្រ​ជា​ពល​រដ្ឋរស់​នៅ​​ក្បែរ​​ខាងបាន​​ប្តឹង​​ស​មត្ថ​កិច្ច​​មូល​ដ្ឋាននិង​​ហៅ​​ប្រ​ពន្ធ​​កូន

​រាជធានី​ភ្នំពេញ ៖ សាក​សព​​បុរ​ស​​ម្នា​ក់​បាន​​ស្លាប់ នៅ​ក្នុង​​ផ្ទះ​​រ​ហូត​​ធុំ​ក្លិន​​ស្អុយ ត្រូវ​​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​​ក្បែរ​​ខាង បាន​​ប្តឹង​​ស​មត្ថ​កិច្ច​​មូល​ដ្ឋាន និង​​ហៅ​​ប្រ​ពន្ធ​​កូន ជន​រង​គ្រោះ​​មក​​ផ្ទះ ដើ​ម្បី​​គាស់​​ទ្វារ​ផ្ទះ​​មើល ឃើញ​​សាក​សព​​បុរស​​ម្នាក់​ បាន​​ស្លាប់​ហើម​ស្អុយរលួយ​ពេញ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី​រសៀល ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សាកសព​ជនរងគ្រោះ​មានឈ្មោះ ស៊ឹម លឹម អាយុ ៤២​ឆ្នាំ ស្នាក់នៅ​បុរី​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ឡាយ ណា​រី អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។  មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ មិន​បានឃើញ​ជនរងគ្រោះ ចេញពីផ្ទះ​រយៈពេល ២-៣ ថ្ងៃ​មកហើយ​។ លុះ​មកដល់​ថ្ងៃ​កើតហេតុ ស្រាប់តែ​ធុំក្លិន​ស្អុយ ចេញពីផ្ទះ​ជនរងគ្រោះ ក៏មាន​ការសង្ស័យ ហើយ​បាន​ប្តឹងទៅ​សមត្ថកិច្ច​មូលដ្ឋាន ទូរស័ព្ទ​ហៅ​ប្រពន្ធ និង​កូន​ជនរងគ្រោះ ឲ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​នៅពេល​សមត្ថកិច្ច​និង​ក្រុមគ្រួសារ បាន​បើក​ទ្វារផ្ទះ ក៏​ឃើញ​សាកសព​ជនរងគ្រោះ បាន​ដេកស្លាប់​ស្អុយរលួយ បាត់ទៅហើយ ។ ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ប្តី​របស់គាត់ តែងតែ​ហូប​ស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា គាត់​ចេះតែ​រាក ២-៣ ថ្ងៃ​ទៅហើយ តែ​ប្រពន្ធ​គាត់​និង​កូន​រវល់​ធ្វើ​ការ មិន​បានមក​មើល​ប្តី និង​ឳ​ពុក​ឡើយ ។ លុះ​មកដល់​ថ្ងៃកើតហេតុ ស្រាប់តែ​ប្តី​របស់គាត់​បាន​ស្លាប់ បាត់ទៅហើយ ។ ក្រោយ​ពេលធ្វើ​កោសល្យវិច័យ សាក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ខណ្ឌ​ពោធិ៍​សែន​ជ័យ   ប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Wat 260316


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item