Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លួច​ម៉ូតូ​ជាងផ្សារដែក​យកទៅ​លាក់ទុក ត្រូវ​ប៉ូលីស​ហៅ​មក​សាកសួរ ឈានដល់​ការឃាត់ខ្លួន​

​ខេត្តកណ្តាល៖កម្ម​ករ​​ផ្សារ​​ដែក​​ម្នាក់ត្រូវ​​នគរ​បាល​​សាក​សួររហូត​​ឈាន​ដល់​​ការឃាត់​ខ្លួន​​តែ​ម្តងប​ន្ទាប់​ពី​​ជ​ន​ស​ង្ស័យបាន​​សារ​ភាព​ថា

​ខេត្តកណ្តាល ៖ កម្ម​ករ​​ផ្សារ​​ដែក​​ម្នាក់ ត្រូវ​​នគរ​បាល​​សាក​សួរ រហូត​​ឈាន​ដល់​​ការ ឃាត់​ខ្លួន​​តែ​ម្តង ប​ន្ទាប់​ពី​​ជ​ន​ស​ង្ស័យ បាន​​សារ​ភាព​ថា បាន​ធ្វើ​​ស​កម្ម​ភាព​​លួច​​ម៉ូ​តូ អ្នក​ភូមិ​​យក​ទៅ​​លាក់​ទុក នៅ​​ក្នុង​ផ្ទះ​​របស់​ខ្លួន កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​២៥នាទី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនសង្ស័យ​មានឈ្មោះ រ័ត្ន ភា​រុណ ហៅ ទ័​រ ប្រុស​អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​គោល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល រីឯ​ជនរងគ្រោះ​មានឈ្មោះ ស៊ីម សំ​ណាង ភេទ​ប្រុស អាយុ​២៣ ឆ្នាំ នៅ​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ លួចបាន​សម្រេច​នោះ ម៉ាក​សេ​គុប​ជ្រុង ពណ៌​ទឹក​បិ​ច ពាក់​ស្លាក​លេខ ផ​.២៨៥៨ ភព​១ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ចោល នៅខាងមុខ​កន្លែង​ផ្សារ​ដែក ខណៈដែល​ជនរងគ្រោះ ធ្វើការ​បាន​មួយសន្ទុះ ងាក​មករក​ម៉ូតូ ស្រាប់តែ​មិនឃើញ សង្ស័យ​មាន​ចោរលួច​ម៉ូតូ ក៏​មកប្តឹង​នគរបាល ឲ្យ​ជួយ​អន្តរាគមន៍​។ គ្រាន់តែ​ទទួលបាន​ពាក្យបណ្តឹង នគរបាល​សង្ស័យ ទៅលើ​មុខសញ្ញា​ចាស់ ទើប​ទៅ​សាកសួរ ចាក់​ឬ​ស​ចាក់​គល់ ទើប​ជនសង្ស័យ​សារភាពថា ខ្លួន​ជា​អ្នក​លួច​ម៉ូតូ ឈានដល់​ការឃាត់ខ្លួន​តែម្តង​៕

Wat 26033


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item