មន្ត្រីយោធាចិត្តកំណាច ដើរផឹកស៊ីមានស្រីក្រៅផ្ទះ បង្កជម្លោះនិងបាញ់ប៉ងសម្លាប់ប្រពន្ធ
រាជធានីភ្នំពេញ៖មន្ត្រីយោធាមានលុយមានអំណាចនិងជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈតេលាបឹងត្របែកក្រោយពេលចេញពីផឹកស៊ីស្រវឹងត្រឡប់ដល់ផ្ទះវិញបង្កទំនាស់ជាមួយប្រពន្ធរាជធានីភ្នំពេញ ៖ មន្ត្រីយោធាមានលុយមានអំណាច និងជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈ តេលាបឹងត្របែក ក្រោយពេលចេញពីផឹកស៊ីស្រវឹង ត្រឡប់ដល់ផ្ទះវិញ បង្កទំនាស់ជាមួយប្រពន្ធ រហូតផ្ទុះហិង្សាដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យមួយគ្រាប់ត្រូវចំត្រគាកប្រពន្ធ ផ្នែកខាងឆ្វេង នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ តេលាបឹងត្របែក ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១២និង១៥ នាទីឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៤ ហើយបើករថយន្ត គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធមានឈ្មោះ សុខ ម៉ានិច រតនា អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅត្រង់ចំណុចកើតហេតុ។ ចំណែកជនបង្ក ត្រូវជាប្តីមានឈ្មោះ កែវ រតនា ហៅម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជា មន្ត្រីយោធានៅក្រសួងការពារជាតិ និងជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈ តេលាបឹងត្របែក ។ សាច់ញាតិបានប្រាប់សមត្ថកិច្ចថា កន្លងមកនារីរងគ្រោះ តែងតែឈ្លោះប្រកែក ជាមួយប្តីស្ទើរាល់ពេល ដោយសារបុរសជាប្តី ផឹកស៊ី ច្រៀងរាំ និងមានស្រីខាងក្រៅ មិនសូវគិតប្រពន្ធកូនទេ។
នៅពេលកើតហេតុ ជនបង្កជាប្តីឈ្មោះ កែវ រតនា ហៅម៉ៅ បន្ទាប់ពីផឹកស៊ីស្រវឹង បានបើកបររថយន្ត ស៊េរីទំនើបមួយគ្រឿង មកដល់ស្ថានីយ៍ ប្រេងឥន្ធនៈតេលា ត្រង់ចំណុចកើតហេតុ ក៏បានឈប់រថយន្តរួចដើរ ចូលទៅក្នុងបន្ទប់ស្នាក់នៅរាល់ថ្ងៃ ដោយឃើញប្រពន្ធ កំពុងដេកលង់លក់ អោបកូនប្រុសតូច បានស្រែកឡូឡាខ្លាំងៗ ហើយស្ត្រីជាប្រពន្ធបានចេញមកហៅ ប្តីឲ្យចូលទៅគេងក្នុងបន្ទប់ធម្មតា ប៉ុន្តែមិនដឹងថា កើតរឿងអីទេ ពេលចូលដល់ក្នុងបន្ទប់ ស្រាប់តែបុរសជាប្តី ចាប់វាយប្រពន្ធបណ្តាលឲ្យរងរបួសលើផ្ទៃមុខ រួចដកកាំភ្លើង ខ្លីបាញ់ចំនួន មួយគ្រាប់ ជិតគុម្ពត្រចៀក បង្កការភ័យខ្លាច។
បន្ទាប់មកម្តាយរបស់នារីរងគ្រោះ បានមកដល់កន្លែងកើតហេតុ ដើរចូលទៅជួយកូនស្រីរបស់ខ្លួន ប៉ុន្តែត្រូវជនបង្កស្រែកគំរាម បាញ់សម្លាប់ចោល បើមាននរណាហ៊ានចូលជួយ ហើយបន្ទាប់មកឮស្នូរផ្ទុះអាវុធ មួយគ្រាប់ទៀតទើបឃើញស្ត្រីជាប្រពន្ធ ស្រែកទ្រហោយំរត់ចេញមកក្រៅបន្ទប់ ទាំងជើងប្រឡាក់សុទ្ធតែឈាម ដោយសារប្តីកំណាច បាញ់ចំត្រគាកខាងឆ្វេង។ បន្ទាប់ពីមានការផ្ទុះអាវុធ បណ្តាលឲ្យប្រពន្ធ រងរបួសហើយនោះ ជនបង្កជាប្តីបានឡើងបើករថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗ ចំណែកប្រពន្ធក៏បាន ស្រែករកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ដើម្បីជួយចាប់ប្តីរបស់នាង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
Source from: watphnom-news.com
Post a Comment