Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្ថានីយទូរទស្សន៍ អាស៊ី​អ​គ្នេ​យ៍ ប្រកាស​បើក​ការប្រកួត​ប្រដាល់ មិត្តភាព​អន្តរជាតិ ជា​ផ្លូវការ​

​រាជធានី​ភ្នំពេញ៖នៅ​​ព្រឹក​​ថ្ងៃ​ទី២៤ខែ​មី​នាឆ្នាំ​២០​១៤នេះស្ថា​នីយ​ទូរ​ទ​ស្សន៍អា​ស៊ី​​អ​​គ្នេ​យ៍

​រាជធានី​ភ្នំពេញ ៖ នៅ​​ព្រឹក​​ថ្ងៃ​ទី២៤ ខែ​មី​នា ឆ្នាំ​២០​១៤ នេះ ស្ថា​នីយ​ទូរ​ទ​ស្សន៍ អា​ស៊ី​​អ​​គ្នេ​យ៍ បាន​ធ្វើ​​ស​ន្និ​សីទ​​សារ​ព័ត៌​មាន ស្តី​ពី​​ការ​​ប្រ​កួត​​ប្រ​ដាល់ ក្បាច់​បុរា​ណ​ខ្មែរ លក្ខ​ណៈ​​មិត្ត​ភាព អន្តរ​ជាតិ និង​​បើក​​ជា​​ផ្លូវ​ការ នូវ​​ការ​ប្រ​កួត​​ប្រ​ចាំ​ខែ​​របស់ខ្លួន ដែល​ចាប់ផ្តើម​ពី​ខែមីនា ដំបូង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០១៤​ខាងមុខនេះ នៅ​ស្ថានីយទូរទស្សន៍ អាស៊ី​អ​គ្នេ​យ៍​។

​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រដាល់​ក្បាច់បុរាណ​ខ្មែរ លក្ខណៈ​មិត្តភាព​អន្តរជាតិ ដោយមាន​ការអញ្ជើញ ចូលរួម ជា​កិត្តិយស​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ កីឡាប្រដាល់​កម្ពុជា លោក ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ស្រ៊ិ​ន ផល្លា ជា​ប្រធាន ផ្នែក​លក់​ក្រុមហ៊ុន​ភេ​ជ្ជៈ ប៉ូវ​កម្លាំង​បា​កាស និង​តំណាង​ក្រុមហ៊ុន ឧបត្ថម្ភ​នានា ព្រមទាំង​កីឡាករ​ជាច្រើន​ទៀត​។​

​លោក ស្រ៊ិ​ន ផល្លា ជា​ប្រធាន​ផ្នែក​លក់ ក្រុមហ៊ុន​ភេ​ជ្ជៈ ប៉ូវ​កម្លាំង​បា​កាស មានប្រសាសន៍ថា ជា​កិត្តិយស​ណាស់​សម្រាប់ ក្រុមហ៊ុន​ភេ​ជ្ជៈ ប៉ូវ​កម្លាំង​បា​កាស ដើរ​តួនាទី​ជា​ផ្នែក​មួយ ដ៏​ចំបង​ក្នុង​បង្កើត នូវ​ប្រដាល់​ក្បាច់ គុណ​បុរាណ ខ្មែរ​-​អន្តរជាតិ ដំបូង​នៅ​ស្ថានីយ ទូរទស្សន៍ អាស៊ី​អ​គ្នេ​យ៍​។ ដោយ​ប្រដាល់​ក្បាច់គុណ​បុរាណ កំពុងតែ​បង្កើន​ប្រជាប្រិយភាព ល្បីល្បាញ​ឥតឈប់ឈរ លើ​កម្រិត​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ឆាក​អន្តរជាតិ ។ លោក​បាន​បន្តថា ក្រុមហ៊ុន​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង​បា​កាស ពិត​ជាមាន​សោមនស្ស រីករាយ​សហការ ជា​ម្ចាស់​ឧបត្ថម្ភ និង​ធ្វើការ​យ៉ាង​មុតមាំ ជាមួយ​ស្ថានីយទូរទស្សន៍ អាស៊ី​អ​គ្នេ​យ៍ និង​​ស​ហ​ព័ន្ធ កី​ឡា​ប្រ​ដាល់​​ក​ម្ពុ​​ជា ដើ​ម្បី​នាំ​យក​​នូវ​​កី​ឡា ប្រ​ដាល់​​ក្បាច់​គុណ​​បុរា​ណ​ខ្មែរ​ អន្ត​រ​ជាតិ ចាប់​ពី​ពេល​នេះ​​ត​ទៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ កីឡាប្រដាល់​កម្ពុជា បាន​មានប្រសាសន៍ថា លោក​គាំទ្រ​ការប្រកួត​ប្រដាល់ ក្បាច់បុរាណ​ខ្មែរ លក្ខណៈ​មិត្ត​ភាព​អន្តរជាតិ កីឡាករ​ទាំងអស់ ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ ពី​សមត្ថភាព​របស់ខ្លួន មិនត្រូវ​ធ្វើ​ឲ្យ​ខូច​កម្មវិធី របស់​ស្ថានីយទូរទស្សន៍ អាស៊ី​អ​គ្នេ​យ៍ ចំណែក​ចៅក្រម អាជ្ញាកណ្ដាល ត្រូវតែ​បំពេញការងារ ដោយ​យុត្តិធម៌​បំផុត​។ លោក​បាន​ព្រមាន​ដាក់ទណ្ឌកម្ម ចំពោះ​កីឡាករ ចៅក្រម អាជ្ញាកណ្ដាល ដែល​បំពេញ​ការងារ មិន​យុត្តិធម៌​សម្រាប់ ព្រឹត្តិការណ៍​ការប្រកួត ខ្មែរ​លក្ខណៈ មិត្តភាព អន្តរជាតិ​នេះ ៕

 Wat 24034 Wat 24037Wat 24038


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item