Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​មន្ត្រី​ប៉ូលីស​ជា​ម្ចាស់​អាជីវកម្ម​កែច្នៃ​ធុង​ហ្គាស ដែល​ផ្ទុះ​ស្លាប់​មេជាង​ម្នាក់ ខ្វះ​ការទទួលខុសត្រូវ

​ក្រុង​ប៉ោយប៉ែត៖បុរស​​ម្នាក់​​ដែល​​រង​របួសដោយ​សារ​​ផ្ទុះ​​ធុង​​ហ្គាសពេល​​កំ​ពុង​​កែ​ច្នៃ​​ធុង​​ហ្គាសពី​​តូច​​ទៅ​​ធំស​ម្រាប់​​ដាក់​​ក្នុង​​រថ​យន្តខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន

​ក្រុង​ប៉ោយប៉ែត ៖ បុរស​​ម្នាក់​​ដែល​​រង​របួស ដោយ​សារ​​ផ្ទុះ​​ធុង​​ហ្គាស ពេល​​កំ​ពុង​​កែ​ច្នៃ​​ធុង​​ហ្គាស ពី​​តូច​​ទៅ​​ធំ ស​ម្រាប់​​ដាក់​​ក្នុង​​រថ​យន្ត ខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន និង​ភ្លាត់​ស្នៀត ត្រូវ​បាន​​បង​ប្អូន​​ប​ញ្ជូន ទៅ​​ស​ង្គ្រោះ​​នៅ​​មន្ទីរ​​ពេទ្យ​​បង្អែក ក្រុង​​ប៉ោយ​ប៉ែតកាលពី​ថ្ងៃទី​២១ ខែមីនា  តែ​ដោយ​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ សម្រាប់​វះកាត់ ទើប​ក្រុមគ្រូពេទ្យ​បញ្ជូនបន្ត ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត  ស្រុក​មង្គលបុរី  តែដោយសារ​តែ​របួស មាន​ភាព​ធ្ងន់ធ្ងរ រហូតដល់​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ២០១៤  ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត យ៉ាង​អាណោចអាធ័ម​ផំ​ផុត ។​

​ជនរងគ្រោះ​មានឈ្មោះ នួន នឿន ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​រប​ជាជាង ជួសជុល​ធុង​ហ្គាស​។​ ​ការកែច្នៃ​ធុង​ហ្គាស ខុស​បច្ចេកទេស​បែបនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច គួរតែ​ចុះទៅ​អប់រំ ណែនាំ ឬ​ហាមឃាត់ មិន​ឲ្យ​កែច្នៃ​បន្ត ដើម្បី​កុំឱ្យ​មាន​បញ្ហា​កើតឡើង  បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​តទៅទៀត​។ គួរ​កត់សម្គាល់ថា កន្លងមក​ករណី​កែច្នៃ​ធុង​ហ្គាស ដាក់​ក្នុង​រថយន្ត​បែបនេះ  គឺ​ធ្លាប់​ផ្ទុះ​ចំនួន ៣​ដង មកហើយ រួមទាំង​លើក​នេះ  ប៉ុន្តែ​ពុំមាន​មនុស្ស​ស្លាប់ ដូច ករណី​ខាងលើនេះ​ទេ​។​

​បើតាម​ប្រភព​បាន​បង្ហើប​ប្រាប់ថា បុរសរងគ្រោះ​ដែល​បាន​ស្លាប់​នេះ មិនមែនជា​ម្ចាស់​អាជីវកម្ម កែច្នៃ​ធុង​ហ្គាស​ទេ គឺ​គ្រាន់តែ​ជាជាង ស៊ីឈ្នួល​គេ​ប៉ុណ្ណោះ ចំណែ​ក​ឯ​ម្ចាស់​អាជីវកម្ម កែច្នៃ​ខាងលើនេះ  ជា​មន្ត្រីប៉ូលិស​ផ្នែក​សន្តិសុខ នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពី​មាន​ករណី​ខាងលើនេះ ទើប​ឃើញ​មាន​សមត្ថ​កិច្ច ហាមឃាត់​រថយន្ត ដែលមាន​ផ្ទុក​ហ្គាស​លើសពី​៦០ គីឡូក្រាម មិន​អនុញ្ញាត​ឲ្យ​ចូល ទៅ​ដឹក​ហ្គាស​គេចពន្ធ ពី​ប្រទេស​ថៃ​ទៀត​ទេ ចំណែក​កន្លែង​កែច្នៃ​ធុង​ហ្គាស​ខុស​ស្តង់ដា និង​ខុស​បច្ចេកទេស ជាច្រើន​កន្លែង អាជ្ញារ​មាន​សមត្ថកិច្ច ពុំទាន់​ហាមឃាត់ ឬ​បិទ​អាជីវកម្ម​នៅឡើយ​ទេ​៕

Wat 24036 Wat 24033
 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item