
សូមកុំលូករន្ធប្រដាប់ភេទលេងតាមចិត្ត ទោះជាតក់ក្រហល់ ក៏មិនត្រូវហែកលីអូរបស់នាង

រាជធានីភ្នំពេញ ៖ រឿងរ៉ាវលើគ្រែ មានច្រើនបែបយ៉ាង គ្មានអ្វីត្រូវខ្មាស់អៀន ក្នុងការនិយាយពីរឿងនេះទេ ហើយដើម្បីដុតភ្លើងតណ្ហា ឲ្យឆេះរោលរាល ក៏មិនត្រូវចាប់ហែកខោលីអូ របស់នាងឡើយ ព្រោះនេះពុំមែនជាឆាកឈុត ស្នេហ៍លើគ្រែក្នុងកុនទេ។ អ្នកត្រូវដឹងថា ស្ត្រីចំណាយប្រាក់យ៉ាងហោច ១០ដុល្លារ សម្រាប់ទិញខោលីអូ ដ៏សិចស៊ី ដើម្បីផ្គាប់ចិត្តអ្នក។
ជាជាងការចាប់ហែកដោយកំរាល បុរសគួរតែធ្វើចលនា បបោសអង្អែល មុននឹងស្រាតខោលីអូ នាងថ្នមៗ ហើយគ្រវែងទៅកម្រាលឥដ្ឋយ៉ាងសិចស៊ី ខណៈពេលកំពុងបញ្ឆេះភ្លើងស្នេហ៍លើគ្រែ។ ប្រសិនបើអ្នក ស្ថិតនៅទីលួចលាក់ និងមិនមាន ពេលវេលាច្រើន ក្នុងសមរភូមិសិចទេ អ្នកអាចទាញផ្នែកខាងក្រោម នៃខោស្លីបរបស់នាង ទៅជ្រុងម្ខាងនៃគល់ភ្លៅ មុននឹងស៊កអាវុធ វាយប្រហារ។ ធ្វើដូច្នេះ នាងនឹងអាចទាញវា មកគ្របតំបន់ត្រីកោណបានភ្លាមៗ ក្នុងករណីមានមនុស្ស មករំខានដំណើរ ឡើងឋានសួគ៌នេះ។
កុំនិយាយឮៗដូចនៅក្នុងរឿងសិច ៖ ជួនកាលពាក្យពេចន៍ ដែលនិយាយចេញមក អាចរំខានអារម្មណ៍ស្រើបស្រាល នាពេលប្រតិបត្តិការ លើគ្រែរបស់ស្ត្រីទៅវិញទេ។ ស្ត្រីភាគច្រើនមិនចូលចិត្តដៃគូ ដែលប្រើភាសាអាសអាភាស ឬ ស្មោកគ្រោកឡើយ ជាពិសេសនោះ ការនិយាយឮៗតែម្តង។ ពួកនាងចង់បានត្រឹមតែ ការប្រើសញ្ញា បញ្ជាក់ពីអារម្មណ៍របស់បុរស តាមរយៈខ្សែភ្នែក និងការនិយាយស្តី ពីរោះបែបសិចស៊ីជាង។
មិនត្រូវរួមភេទ ក្រៅពីរន្ធយោនីឡើយ ៖ ទោះបីជាការរួមភេទ តាមរន្ធគូថ មានលក្ខណៈប្លែកចម្លែកអារម្មណ៍ក្តី តែស្ត្រីភាគច្រើន មិនប្រាថ្នាវាឡើយ។ ដូច្នេះអ្នកជាដៃគូ មិនត្រូវអត្តនោម័តលើរឿងនេះ តែឯងឡើយ លុះត្រាតែមានការ យល់ព្រមពីនាង ជាមុនផងដែរ ប្រសិនបើចង់បានបែបនោះ។ កុំថាឡើយអ្នកចង់ ប្រើអាប្អូនតូច ទៅដាក់ក្នុងរន្ធគូថនាង នោះសូម្បីតែការយកម្រាមដៃ ទៅដាក់ទីនោះ ក៏ពុំគប្បីសាកលមើលដែរ ប្រសិនបើនាង មិនអនុញ្ញាត។ តែប្រសិនបើ នាងមានបំណង ចង់សាកល្បងនោះ អ្នកក៏ត្រូវប្រើសារធាតុ ដូចជាទឹករំអិលបន្ថែម និងប្រតិបត្តិការ ដោយចលនាយឺតៗផងដែរ ហើយបើនាងសុំឲ្យឈប់ គឺត្រូវតែឈប់ភ្លាម។
កុំព្យាយាមសួរ សំណួរច្រើនពេក ៖ «តើអូនពេញចិត្តទេ? តើវាល្អទេ? អូនយល់ស្របទេ សម្រាប់រឿងនេះ? »ទាំងអស់នេះគឺជាសំណួរ បញ្ជាក់ដ៏រំខានបំផុត នៅអំឡុងពេលរួមភេទ។ ការព្យាយាមស្វែងយល់ ភាសាកាយវិការ ឬ ទឹកមុខនាង និងយល់ពីតម្រូវការ ជាក់ស្តែងរបស់នាង នាពេលប្រតិបត្តិការនោះ គឺជាវិធីសាស្ត្រល្អបំផុត។ ជាទូទៅស្ត្រីតែង ប្រើទឹកមុខសម្តែងពីអារម្មណ៍ខ្លួន ឬ ប្រើកាយវិការនានាដូចជា ការច្រានខ្លួនអ្នកចេញ ស្តែងពីអារម្មណ៍មិនពេញចិត្ត ឬ មិនចង់ឲ្យបន្ត តែប្រសិនបើនាង មិនបានប្រើសញ្ញាអ្វី ឬទាញស្រវាឱបអ្នក ផ្អឹបយ៉ាងពេញទំហឹងនោះ វាជាសញ្ញាណមួយបង្ហាញថា នាងពេញចិត្ត នឹងក្បាច់នោះហើយ ដូច្នេះអ្នកត្រូវតែបន្តទៀត។
កុំយកលិង្គ មកកូរក្នុងរន្ធយោនី ៖ មនុស្សមួយចំនួនជឿថា ការយកលិង្គមក រុករុលចុះឡើង ដោយធ្វើចលនា ដូចជាសរសេរលេខ ៨នោះ អាចធ្វើឲ្យស្ត្រីស្រើបស្រួល រមួលខ្លួន។ តែទោះជាយ៉ាងណា ការប្រតិបត្តិនេះ ត្រូវប្រព្រឹត្តតែម្តងម្កាល បានហើយ។ ប្រសិនបើនាងពិតជា ចូលចិត្តការកូរលិង្គក្នុងរន្ធយោនីនោះ អ្នកអាចប្រើក្បាច់ជិះសេះ ដើម្បីទុកឱកាស ឲ្យនាងជាអ្នកបញ្ជាចង្កឹះលេខវិញ។
កុំខាំទាញក្បាលដោះនាងខ្លាំងៗ ៖ ការព្យាយាមយកមាត់ ទៅបៅដោះ ឬខាំក្បាលសុដន់ស្ត្រីច្រើនដងពេក ខណៈពេលរួមភេទ នឹងធ្វើឲ្យស្ត្រី មានអារម្មណ៍ថា ខ្លួនឯងកំពុងតែបំបៅដោះកូន អ៊ីចឹងដែរ។ ប្រការដែលល្អនោះ គឺគ្រាន់តែប្រើអណ្តាតទៅត្រដុស លិទ្ធលើបរិវេណនោះដើម្បីដាស់អារម្មណ៍ នាងបានហើយ។ មានស្ត្រីខ្លះពេញចិត្ត ឲ្យគូស្នេហ៍យកដៃ ច្បិចក្បាលដោះតិចៗ ឬក៏ខ្លាំងក៏មាន ដើម្បីដាស់អារម្មណ៍សិចពួកគេ ឲ្យកើតឡើង។ ដូច្នេះអ្នកត្រូវតែធ្វើការស្ទាបស្ទង់ មុននឹងអនុវត្ត វាយលុកចុងសុដន់។
កុំប្រើស្នៀតផ្លុំខ្យល់ ចូលរន្ធយោនី ៖ ការធ្វើបែបនេះមិនត្រឹមតែ ធ្វើឲ្យនាងអស់អារម្មណ៍ទេ ថែមទាំងផ្ដល់នូវភាពរមាស់ ឬក្រហល់ក្រហាយ លើទ្វារមាស និងឈានទៅដល់ មានគ្រោះថ្នាក់កម្រិតណា មួយជាមិនខាន។ សុំសាកល្បងប្រើអណ្តាតលិទ្ធ លើបរិវេណ មាត់ទ្វារមាស វិញ ប្រសើរជាង។
កុំវាយលុកយូរពេក ឬឆាប់ពេក ៖ សកម្មភាពលើគ្រែ ដែលល្អនោះ គឺមានរយៈពេលចន្លោះពី ១០នាទីទៅ ៣០ នាទី។ តែប្រសិនជា វាមានរយៈពេលតិចជាង ១០នាទីនោះមិនល្អឡើយ។ ចំណែកសកម្មភាព ដែលប្រើរយៈពេលយូរ លើសពីកន្លះម៉ោងទៅនោះ វានឹងបង្កើតឲ្យមានភាពធុញទ្រាន់ និងមានការឈឺចាប់ ជាមិនខានឡើយ។
កុំប្រើម្រាមដៃច្រើនញ៉ុកទ្វារមាស ៖ យោនីស្ត្រីពុំមែនជារន្ធ សម្រាប់លូកលេង តាមចិត្តឡើយ។ ការព្យាយាម យកម្រាមដៃច្រើន ទៅញ៉ុកទ្វារមាសស្ត្រី វាមិនសមរម្យឡើយ។ គួរប្រើតែម្រាម១ ឬ ២ដើម្បីរុករកចំណុចសម្រើប G-spot ឬ ដើម្បីបញ្ឆេះភ្លើងតណ្ហា របស់ស្ត្រីតាមរយៈ ការធ្វើឲ្យចេញទឹករំអិល មុននឹងស៊កលិង្គ។ តែអ្នកក៏ត្រូវប្រាកដដែរថា ប្រើវារុកក្នុងជម្រៅប៉ុនណា ទើប សមរម្យផងដែរ។
កុំភ្លេចបបោសអង្អែលមុនវាយលុក ៖ មនុស្សស្ត្រីមិនមែន ជាឧបករណ៍ឬ យានយន្ត ដែលអ្នកត្រូវចាក់សោ បញ្ជាតាមចិត្តចង់នោះឡើយ។ ដូច្នេះបុរស ត្រូវព្យាយាមប្រើស្នៀត លួងលោមបបោសអង្អែលនាង នាគ្រាដំបូងជាមុនសិន មុននឹងវាយលុក។ ប្រសិនបើអ្នកប្រញាប់ប្រញាល់ សម្រុកពេកនោះ អ្នកពិតជាមិនអាច ដល់ត្រើយដូចប្រាថ្នានោះទេ។ អ្នកត្រូវប្រើវិធីសាស្ត្រសន្សឹមៗ កុំបំបោលក្រែងពុំដល់ ដូចប្រាថ្នាទើបល្អ។ បុរសជាដៃគូ គប្បីរិះរកវិធីសាស្ត្រយ៉ាងណា ពន្យារពេលឲ្យនាង បានស្រួលរមួលខ្លួនសិន មុននឹងឡើងឋានសួគ៌ខ្លួនឯង៕
Source from: watphnom-news.com
Post a Comment