Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ទៅ​ឃ្វាលក្របី​រៀន​ហែល​ទឹក លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ប្រឡាយ​មេ​ទួល​តា​យោ​

​ខេត្តកណ្តាល៖យុវ​ជន​​ម្នា​ក់​បាន​​រៀន​​ហែល​​ទឹកជា​មួយ​​ក្មេង​ៗ​​ក្នុង​ភូមិប​ណ្តា​ល​​ឲ្យ​​លង់​ទឹក​​ប្រ​ឡា​យជ​ម្រៅ​​ប្រ​មា​ណ​​មួយ​​ម៉ែត្រ ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័មកាល​ពី​វេលា​​ម៉ោង

​ខេត្តកណ្តាល ៖ យុវ​ជន​​ម្នា​ក់​បាន​​រៀន​​ហែល​​ទឹក ជា​មួយ​​ក្មេង​ៗ​​ក្នុង​ភូមិ ប​ណ្តា​ល​​ឲ្យ​​លង់​ទឹក​​ប្រ​ឡា​យ ជ​ម្រៅ​​ប្រ​មា​ណ​​មួយ​​ម៉ែត្រ  ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័ម កាល​ពី​វេលា​​ម៉ោង ១៦​​និង​​៣០ នា​ទី ថ្ងៃ​ទី​​២៣ ខែ​មី​នា ឆ្នាំ​​២០​១៤ ចំ​ណុ​ច​​ប្រ​ឡាយ​​មេ​ ទឹក​ទួល​តា​យោ ស្ថិតក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

​យុវជន​ដែល​លង់ទឹក​ស្លាប់ មានឈ្មោះ បេន ចន្ថា អាយុ ១៨​ឆ្នាំ បុខ​របរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ពុំ​ចេះ​ហែល​ទឹក​ទេ ហើយ​​នៅមុន​ពេល​កើតហេតុ បាន​ទៅ​ឃ្វាលក្របី ជាមួយ​ក្មេងៗ​ក្នុងភូមិ នៅ​ចំណុច​ទួល​តា​យោ ។ បន្តា​ប់​ពី​ឲ្យ​ក្របី​ស៊ី​ស្មៅ​ហើយ​នោះ យុវជន​រងគ្រោះ ក៏បាន​ដឹក​ក្របី​ចុះ​ត្រាំ​ទឹក ក្នុង​ប្រឡាយ​មេទឹក ហើយ​បាន​រៀន​ហែល​ទឹក​លេង ជាមួយ​ប្អូនប្រុស និង​ក្មេងៗ​ដទៃទៀត ប្រមាណ ៤-៥ នាក់​។​

​ខណៈដែល​កំពុង​ហែល​ទឹក​នោះ ក៏បាន​ទាក់​ជើង ជាមួយ​មែក​អំពិល​ទឹក និង​បន្លា​ធ្វើ​ឲ្យ​យុវជន​រងគ្រោះ ហែល​ទឹក​មិន​រួច ក៏​លង់ទឹក​ស្លាប់​តែម្តង។ បន្ទាប់មក​ប្អូន​ប្រុស ជនរងគ្រោះ និង​ក្មេងៗ​បាននាំគ្នារ​ត់ម​កភូមិ ប្រាប់​ឲ្យ​ឪពុកម្តាយ ទៅ​ជួយ​ជនរងគ្រោះ​ដែរ តែ​ជា​អ​កុល​ស​ពេលទៅដល់ ជនរងគ្រោះ​បាន​លង់ទឹក ស្លាប់​បាត់​ទៅហើយ ។ សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី បន្ទាប់ពី​សមត្ថកិច្ច បាន​ពិនិត្យ​រួចរាល់​៕

Wat 24032


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item