
នាំស្រីស្នេហ៍ដើរលេងផឹកស៊ី ចូលផ្ទះសំណាក់បាត់មួយយប់ ក្លាយជាអ្នកទោសស្នេហា

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាកម្មករសំណង់ ត្រូវបានឪពុកម្តាយនារីរងគ្រោះ ឃាត់ខ្លួនប្រគល់ឲ្យ នគរបាលខណ្ឌដង្កោ នាំយកទៅសាកសួរ ហើយបន្ទាប់មក នគរបាលខណ្ឌដង្កោ បានបញ្ជូនឲ្យនគរបាលពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ បន្ទាប់ពីជនសង្ស័យ បានដើរលេងជាមួយនារីរងគ្រោះ បាត់មួយយប់មួយថ្ងៃ ។
ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច ពុធី អាយុ ២៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកឯរូបនាងមានឈ្មោះ ទិត ស្រីសុភា អាយុ ២២ឆ្នាំ មានមុខរបរជា កម្មការិនីរោងចក្រ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យនិងនារីរងគ្រោះ បានជួបគ្នារួចហើយ ជិះម៉ូតូនារីរងគ្រោះ ដើរលេងនៅ សួនសុបិន្តចំការព្រីង។
រហូតដល់យប់ជ្រៅ អ្នកទាំង២ មិនហ៊ានត្រឡប់ទៅផ្ទះ ក៏នាំគ្នាចូលទៅដេក នៅផ្ទះសំណាក់មួយកន្លែងឈ្មោះ ណាណា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ម៉ោង៧ យប់ថ្ងៃទី២៤ ទើបជនរងគ្រោះ ជូនជនសង្ស័យត្រឡប់ទៅ ការដ្ឋានសំណង់វិញ។ ពេលទៅដល់ពាក់កណ្តាលផ្លូវ ក៏បានជួបឪពុកម្តាយ នារីរងគ្រោះ ដោយល្បួងជនសង្ស័យទៅលេងផ្ទះ រួចក៏ឃាត់ខ្លួន នាំយកទៅប្រគល់ឲ្យ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ព្រៃសតែម្តងទៅ ។ ចំណែកឯនគរបាលខណ្ឌដង្កោ បន្ទាប់ពីបានសាកសួររួចហើយ ក៏បញ្ជូនជនសង្ស័យទៅឲ្យ នគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរបន្ត។
ស្ត្រីរងគ្រោះបានបន្តថា នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ពួកគេទាំងពីរនាក់បាន ជួបគ្នាហើយនាំគ្នាដើរលើង ដោយជិះម៉ូតូទៅកំសាន្ត នៅសួនសុបិន្តចំការព្រីង រហូតដល់ម៉ោង ១០យប់ ដោយមិនហ៊ានត្រឡប់ទៅផ្ទះវិញ ក៏នាំគ្នាចូលផ្ទះសំណាក់យីហោ ណាណា ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ ក្រោយមកជនសង្ស័យ បាននាំស្ត្រីរងគ្រោះទៅផ្ទះវិញ នៅវេលាម៉ោងខាងលើ ក៏ត្រូវឪពុកម្តាយឃាត់ខ្លួននៅតាមផ្លូវ យកទៅប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ព្រៃស ដើម្បីនាំយកទៅសាកសួរតែម្តង៕
Source from: watphnom-news.com
Post a Comment