បុរសជនជាតិឥស្លាមទិញថ្នាំញៀន យកទៅប្រើប្រាស់បាន ២-៣ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តបាត់ដំបង៖បុរសជនជាតិឥស្លាម២នាក់និងថ្នាំញៀន៤ថង់ស្មើ៤,៥ក្រាមខេត្តបាត់ដំបង ៖ បុរសជនជាតិឥស្លាម ២នាក់ និងថ្នាំញៀន ៤ថង់ ស្មើ ៤,៥ក្រាម ត្រូវកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនតាមផ្លូវ កាលពីវេលាម៉ោង ២និង៤០ នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចគល់ស្ពានវត្តគ ផ្លូវ៥៧អា ស្ថិតក្នុងភូមិសង្កាត់វត្តគ ក្រុងបាត់ដំបង កសាងសំណុំរឿង ពីបទលក់ចែកចាយ បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី។
លោក ខៀវ ឈឿត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានអោយដឹងថា បុរសជនជាតិឥស្លាម ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ការីម សាគី អាយុ ៣៣ឆ្នាំ មានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៣ថង់តូច មានទំងន់ស្មើ ៣,៩ ក្រាម និងទី២-ឈ្មោះ ម៉ាត់ ណាអ៊ីម អាយុ ១៨ឆ្នាំ មានថ្នាំញៀនមួយថង់តូច មានទំងន់ស្មើ ០,៦ ក្រាម ទាំង ២នាក់ មានទីលំនៅភូមិឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបាន សរុបមានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ៤ថង់តូច ស្មើ ៤,៥ ក្រាម។
បុរសសង្ស័យទាំង ២នាក់ បានសារភាពថា ពួកខ្លួនបានយកថ្នាំញៀន ទៅកន្លែងជក់បាន ២ទៅ៣ ដងហើយ នៅលើកក្រោយនេះ យកថ្នាំញៀនមិនទាន់ដល់ កន្លែងជក់ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ លោកនាយការិយាល័យ បានបញ្ជាក់ថា យោងតាមចម្លើយសារភាពបុរសសង្ស័យទាំង ២នាក់ និងវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៤ថង់តូច ស្មើ ៤,៥ ក្រាម សមត្ថកិច្ចបានរៀបចំ កសាងសំណុំរឿង ពីបទលក់ចែកចាយ គ្រឿងញៀនខុសច្បាប់បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment