Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ប្រកប​អាជីព​លក់​ផ្លូវភេទ មួយ​សិច ២៥០០០​រៀល ដក​ឲ្យ​ថ្លៃ​ផ្ទះសំណាក់ ៥​ពាន់​រៀល​

​ខេត្តបន្ទាយមានជ័យ៖កម្លាំង​​នគរ​បាលកា​រិ​យា​ល័យ​​ជំ​នា​ញស​ហ​ការ​​ជា​មួយ​​ន​គរ​បាល​​ក្រុង​​សិ​រី​សោ​ភ័ណ ដឹក​នាំ​​ដោយ​​លោក​ស្រីវរ​សេនី​យ៍​ឯកឌី

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​​នគរ​បាល កា​រិ​យា​ល័យ​​ជំ​នា​ញ ស​ហ​ការ​​ជា​មួយ​​ន​គរ​បាល​​ក្រុង​​សិ​រី​សោ​ភ័ណ  ដឹក​នាំ​​ដោយ​​លោក​ស្រី វរ​សេនី​យ៍​ឯក ឌី សុ​ជា​តិ ស្នង​ការ​រង​​ទទួ​ល​បន្ទុក ការ​ងារ​​យេន​ឌ័រ នៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល ខេត្ត​បន្ទាយ​មានជ័យ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ផ្ទះសំណាក់ មួយកន្លែង​យីហោ ព្រហ្ម​មាន​រិ​ទ្ធ មាន​ទីតាំងនៅ​ចំណុច​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ផ្តល់​ទីតាំង សម្រាប់ធ្វើ​អាជីវកម្ម​ផ្លូវភេទ កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤  ។

​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ម្ចាស់ផ្ទះ​សំណាក់ ជា​ជនសង្ស័យ​ចំនួន ៣​នាក់ និង​រំដោះ​នារី​ចំនួន ៧​នាក់ ។ ស្ត្រី​រងគ្រោះ និង​ជនសង្ស័យ បន្ទាប់មក​ត្រូវបាន គេ​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​តាម​នីតិវិធី ។ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន ៧​នាក់ ស្រោម​អ​នាយ​ម័​យ ប្រើប្រាស់​រួច​ចំនួន​១០ ស្រោមអនាម័យ មិនទាន់​ប្រើប្រាស់​ចំនួន ១៨​ប្រអប់ និង​​ប្រ​អប់​ស្រោម​អ​នា​ម័យ​​ចំ​នួន ០៩​​ប្រ​អប់​។ ទន្ទឹម​​នោះ​​ស​មត្ថកិច្ច​​បាន​​ឃាត់​ខ្លួន​​ប្តី​ប្រ​ពន្ធ និង​​កូន​ស្រី​​ម្ចាស់​ផ្ទះ​​សំ​ណាក់ ចំនួន ០៣​​នាក់ ១,​ឈ្មោះ មុត ហើរ ភេទ​​ប្រុស អាយុ ៥៥​​ឆ្នាំ​, ២,​ឈ្មោះ គង់ សៅ​​អេង ភេទ​​ស្រី អាយុ ៥១​​ឆ្នាំ និង​៣-​​ឈ្មោះ មុត ដា​នី ភេទ​ស្រី អាយុ ២២​ឆ្នាំ ។​

​យោងតាម​ការបំភ្លឺ ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកនាង​ត្រូវ​អ្នកគ្រប់គ្រង ផ្ទះសំណាក់ ឈ្មោះ មុត ហើរ យក​កំ​រ៉ៃ​ក្នុងការ​រួមភេទ ជាមួយ​ភ្ញៀវ​ម្នាក់​តម្លៃ ៥.០០០ រៀល គ្រា​ដែល​ពួកនាង ដេក​ជាមួយ​ភ្ញៀវ​ម្នាក់​តម្លៃ ២៥.០០០​រៀល ហើយ​ការប្រកបមុខរបរ នៅផ្ទះ​សំណាក់​នេះ មាន​រយៈពេល ២​ខែ​មកហើយ​។ ជន​ស​ង្ស័យ​ឈ្មោះ មុត ហើរ បាន​​សារ​ភាព​ថា ខ្លួន​ពិតជា​ទទួល​ប្រាក់​កំ​រ៉ៃ ពី​ស្ត្រី​ខាងលើ​ក្នុង​ម្នាក់ ៥.០០០ រៀល ប៉ុន្តែ​ប្រាក់​ទាំងនេះ ជា​ការជួល​បន្ទប់​ថ្លៃ​រួមភេទ មួយ​លើក ។ ផ្ទះសំណាក់​ខាងលើ មិនមែនជា​កម្មសិទ្ធិរ​បស់​ខ្លួន​នោះទេ គឺ​គាត់​ជួល​ពី​ម្ចាស់ផ្ទះ ក្នុង​មួយខែ ១៥០​ដុល្លារ ហើយ​ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕

Wat 25033 Wat 25036


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item