ដាច់ខ្សែរ៉តកន្ត្រកយោងកម្ពស់ ៦ជាន់ នៅអគារបុទុមសមុទ្រ កម្មកររបួសធ្ងន់ស្រាល ៣នាក់
រាជធានីភ្នំពេញ៖ក្រុមកម្មករសំណង់៣នាក់ក្នុងនោះមានស្ត្រីម្នាក់បានជួបហេតុការណ៍អាក្រក់ដាច់ខ្សែរ៉តកន្ត្រកយោងធ្លាក់មកក្រោមពីលើអគារបុទុមសមុទ្ររាជធានីភ្នំពេញ ៖ ក្រុមកម្មករសំណង់ ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានជួបហេតុការណ៍អាក្រក់ ដាច់ខ្សែរ៉តកន្ត្រកយោង ធ្លាក់មកក្រោម ពីលើអគារបុទុមសមុទ្រ ដែលកំពុងសាងសង់កម្ពស់ ៦ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីបានឲ្យដឹងថា ក្រោយពេលបញ្ចប់ការងារ ជនរងគ្រោះបានចុះមកក្រោមវិញ ដោយនាំគ្នា ជិះក្នុងកន្ត្រកយោង ប៉ុន្តែបានដាច់ខ្សែរ៉ត បណ្តាលឲ្យធ្លាក់មកក្រោម រងរបួសតែម្តង។ ជនរងគ្រោះរួមមាន ទី១-ឈ្មោះ ឌឹម ម៉ន អាយុ ២៧ឆ្នាំ មុខរបរជាងផ្សារដែក ស្រុកកំណើត នៅភូមិពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២-ឈ្មោះ ប៊ុន គឹមលី ជាប្រពន្ធ អាយុ ២៥ឆ្នាំ និងទី៣-ឈ្មោះ ឌឿន មុំ អាយុ ២៤ឆ្នាំ មានស្រុកកំណើតជាមួយគ្នា ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ៕
Source from: watphnom-news.com























Loading...




Post a Comment